30 C
Phnom Penh
Monday, December 2, 2024

ពលករខ្មែរ០៩នាក់​ទៀត​ ត្រូវបានយោធាថៃចាប់ខ្លួន​ ខណៈលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ពលករខ្មែរប្រុស ស្រីចំនួន​០៩នាក់​ ត្រូវបានយោធាថៃឃាត់ខ្លួនកាលពីថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២១​ខណៈពួកគេព្យាយាមឆ្លងដែនចូលក្នុងទឹកដីថៃ​ ដោយមានមេខ្យល់អ្នកនាំផ្លូវ​ ក្នុងម្នាក់ចំណាយប្រាក់ចាប់ពី​ ៥ ០០០ ទៅ៥ ៥០០បាត​ ដើម្បីឆ្លងដែនទៅធ្វើការនៅប្រទេសថៃ។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ចព្រំដែន​ បានឱ្យដឹងថា​ មេបញ្ជាការកងកម្លាំងបូរផារបស់ថៃ​ បានបញ្ជាឱ្យកម្លាំងការពារព្រំដែនរឹតបន្តឹងការលួចឆ្លងចូលក្នុងប្រទេសដោយខុសច្បាប់ អំឡុងស្ថានការណ៍កូវីដ-១៩ រាតត្បាតជាបន្តបន្ទាប់ ដោយសមត្ថកិច្ចទាហានអង្គភាពចំពោះកិច្ចតាព្រះយ៉ា សហការជាមួយកងរយទី៣ នគបាលការពារព្រំដែនទី១២ ស្កាត់ចាប់ពលករខ្មែរបានសរុប០៩នាក់ ស្រី០៤នាក់ នៅបរិវេណព្រៃដំឡូង ក្នុងភូមិខៅលូកឆាង ឃុំ ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។ 

ក្រោយការឃាត់ខ្លួនពលករខ្មែរទាំងអស់បានប្រាប់ថា ពួកគេទៅធ្វើការនៅក្រុងបាងកកចំនួន០២នាក់​ (ធ្វេីការងារនៅក្នុងហាងលក់អាហារ)​ និងចំនួន​០៧នាក់​ ទៀតទៅធ្វើការនៅខេត្ត ណៈខន ប៉ះធុម (ការងារសំណង់)​ តែពួកគេមិនស្គាល់កន្លែងធ្វើការ ដោយសារមេខ្យល់អ្នកចាត់បញ្ជូនទៅតាមកន្លែងធ្វើការផ្សេងៗ។

ក្រោយការសួរនាំរបស់សមត្ថកិច្ចថៃ និងធ្វើកំណត់ហេតុចាប់ខ្លួន នៅទីបញ្ជាការកងរយទី៣ និងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកក៏បានបញ្ជូនឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ​ ដោយប្រគល់ទៅឱ្យសមត្ថកិច្ចកម្ពុជាចាត់ការតាមនីតិវិធី៕ 

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img
spot_img