25 C
Phnom Penh
Sunday, December 1, 2024

ពលករខ្មែរ០៨នាក់ បម្រុងឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន០៨នាក់ (ស្រីចំនួន ៤នាក់) ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងទឹកដីប្រទេសថៃ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣សហការជាមួយវរសេនាតូចថ្មើរជើងលេខ៥១៤ និងនគរបាលព្រំដែនគោកលេខ៩១១ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៦:១៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងនោះកុំឱ្យបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ និងឱ្យបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ។ ពលករទាំងនោះបន្ទាប់ពីឃាត់ខ្លួន បានប្រគល់ឱ្យទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

សូមបញ្ជាក់ថា ការឃាត់ខ្លួនពលករខាងលើដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ត្រី យ៉ែម សំបូរ មេបញ្ជាការកងអនុសេនាធំល្បាតទី៥ សហការជាមួយកម្លាំងចម្រុះ ខណៈពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ក្នុងដំណាក់កាលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនឱ្យចូលទៅក្នុងសហគមន៍៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img