31 C
Phnom Penh
Saturday, July 27, 2024

ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីតសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការខ្នះខ្នែងជួយឱ្យពួកគាត់ត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង និងបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្វះ| ខ្នែងជួយឲ្យពួកគាត់បានវិលត្រឡប់|មកកាន់ប្រទេសកម្ពុជាវិញ។ ពលការិនី ផាត ហាន ដែលជាពលការិនីខ្មែរម្នាក់ក្នុងចំណោមពលករទាំង ២៤នាក់ ដែលនឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជា បាន បង្ហាញនូវអារម្មណ៍សប្បាយរីករាយនិងការដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលជូនពួកគាត់បានទាន់ពេលវេលា ក៏ ដូចជាបានសម្របសម្រួលកន្លែងស្នាក់នៅ និងការហូបចុកជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ អំឡុង ពេលដែលពួកគាត់រង់ចាំការវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

ពលការិនី ផាត ហាន «ខ្ញុំសប្បាយចិត្តណាស់ បើគ្មានលោកពូទូត និងបងៗនោះទេ ពួកខ្ញុំមិនដឹងថាយ៉ាងណា យ៉ាងណីទេ ខ្ញុំអរគុណខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់ និងជួយពួកខ្ញុំរហូតមក»។ ជាក់ស្តែង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បាន ធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាល នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបានអន្តរាគមន៍ និងសម្របសម្រួលពលការិនីចំនួន ២៤នាក់បន្ថែមទៀត នឹងវិលត្រឡប់មកកម្ពុជាវិញ។សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលទទួលបានព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិន បានទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img