26 C
Phnom Penh
Saturday, July 27, 2024

ពលករខ្មែរជាង១២០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ តាមច្រកអូរអន្លក់ នៃខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ កម្លាំងប៉ុស្តិ៍អូរអន្លក់ នៃខេត្តបាត់ដំបង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ  បានទៅទទួលពលករខ្មែរចំនួន ១២៤នាក់ ដែលបានវិលត្រឡប់មកកម្ពុជាវិញ ដោយភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

យោងតាមការឱ្យដឹងពីកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញសរុបមានចំនួន ១២៤នាក់ (ស្រី ៤៩នាក់ និងក្មេង ២២នាក់)។ ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសួរនាំបន្ទាប់ពីមកដល់ ដោយកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តែអវិជ្ជមានទាំងអស់។

ក្នុងចំណោមពលករទាំង ១២៤នាក់ បានចាក់វ៉ាក់សាំងចំនួន ៩២នាក់(ស្រី ៣៦នាក់ និងក្មេង ១៦នាក់) ចំណែកពលករចំនួន ៣២នាក់(ស្រី១៣នាក់ និងក្មេង៦នាក់) ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ចំពោះអ្នកបានចាក់វ៉ាក់សាំងចំនួន ៩នាក់(ស្រី៣នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img