

បាត់ដំបង៖ ពលរដ្ឋខ្មែរសរុបចំនួន១០នាក់ (ស្រី៦នាក់ ក្មេងស្រី១នាក់) បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ ការត្រឡប់មកវិញនេះ ពួកគេត្រូវបានមេបញ្ជាការកងអនុសេនាតូច លោកនាយចំណង់ ជា យ៉ាន និងកម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការកងអនុសេនាធំ បានទៅទទួលពួកគេ។


ក្រោយពីទទួលរួច កម្លាំងបានធ្វើការពិនិត្យសម្ភារហាមឃាត់ និងបានអប់រំណែនាំពួកគេ រួចប្រគល់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍(អវិជ្ជមានទាំងអស់) រួចទើបអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនចំនួន៦នាក់ (ស្រី៣នាក់ ក្មេងស្រី១នាក់) ដោយសារពួកគេមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ។ ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្គេនអត់ចេញចំនួន៤នាក់ (ស្រី៣នាក់) ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
YOUTUBE | Puthinews