ស្តាប់អត្ថបទជាសំឡេង
ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លានទ្រី បានប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីឃុំកំពង់ ស្រឡៅ១ ស្រុកឆែប ដល់បន្ទាយស្រមោច ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ បណ្ដាលឱ្យជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ការប្រកាសផ្អាកចរាចរ នេះ ខណៈទឹកស្ទឹងសែនខេត្តព្រះវិហារ មានកម្ពស់ ១៣,៣៤ម៉ែត្រ ។ ចំពោះផ្លូវជាតិលេខ៩២ ដែលបានជនលិចនេះ នឹងស្រកទៅវិញរយ:ពេលខ្លីប៉ុណ្ណោះ ដោយសារតំបន់កំពង់ស្រឡៅជាតំបន់ទំនាប។ នេះបេីយោងតាមការឱ្យដឹងពី លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews