27 C
Phnom Penh
Thursday, March 23, 2023

ផ្សារធំៗចំនួន០៤ នៅខេត្តកំពង់ធំ ត្រូវបានរៀបចំបាញ់ថ្នាំ សម្លាប់មេរោគ កូវីដ-១៩ ត្រៀមបើកឡើងវិញ

កំពង់ធំ៖  លោកសុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា  ការបាញ់ថ្នាំសម្លាប់មេរោគ ជុំវិញបរិវេណផ្សារចំនួន០៤ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល  និងកាត់ផ្តាច់ការចម្លងមេរោគ ជំងឺកូវីដ-១៩  ខណៈដែល មេរោគដ៏កាចសាហាវនេះ កំពុងតែឆ្លងរាតត្បាត ចូលក្នុងសហគមន៍ ជាពិសេសខេត្តកំពង់ធំ។

ការថ្លែងនេះរបស់  លោកសុខ លូ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១   ខណៈអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ ផ្សារចំនួន០៤  ទីតាំងស្ថិតនៅក្នុង  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុនពេលដាក់ដំណើរការ ឱ្យលក់ដូរឡើងវិញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១   រួមមាន  ផ្សារកំពង់ធំ  ផ្សារស្ទឹងសែន   ហៅ ផ្សារចាស់  ផ្សារក្បាលថ្នល់  និងផ្សារក្រចាប់។ 

លោកសុខ  លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ផ្សារទាំង០៤  នៅក្នុងក្រុងស្ទឹងសែន នឹងបើកដំណើរការឡើងវិញ ក្រោយពេលដែលបានបាញ់ ថ្នាំសម្លាប់មេរោគ រួចហើយ ក្នុងនោះ សូមឱ្យបងប្អូន អាជីវករ និងប្រជាពលរដ្ឋ បន្តចូលរួម សហការការពារទប់ស្កាត់ ការឆ្លង រីករាលដាល មេរោគកូវីដ-១៩  ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល រួមទាំង អនុវត្ត វិធានការបីកុំបីការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ទន្ទឹមនឹងនេះប្រជាពលរដ្ឋ  រួមទាំង អាជីវក រួមទាំងអាជីវករក្នុងផ្សារទាំង៤ មានសេចក្តី ត្រេកអរយ៉ាងខ្លាំង ចំពោះការបើកដំណើរការ ឱ្យលក់ដូរឡើងវិញ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១   ដោយសារកន្លងមក ការអាក់ខានលក់ដូររបស់គាត់ បានធ្វើឱ្យមានការខ្វះខាត ជាច្រើន  នឹងសង្ឃឹមថាការបើកជាផ្លូវការ  ដល់ការលក់ដូរឡើងវិញនេះ ធ្វើឱ្យជីវភាពរបស់គាត់បានធូរស្រាល៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img