30 C
Phnom Penh
Monday, June 27, 2022

ផ្សារដែកមិនប្រយ័ត្ន ធ្លាក់កម្ទេចភ្លើងឆេះឃ្លាំងមួយ ខូចខាតទ្រព្យសម្បត្តិប្រហែល ៣ម៉ឺនដុល្លារ

កណ្ដាល ៖ មានករណីអគ្គិភ័យឆេះឃ្លាំងរោងចក្រដេកាបូប ដែលស្ថិតក្នុងភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ម្ចាស់ទីតាំងរងគ្រោះ ឈ្មោះ CHEN ZHENGFEI  (ជនជាតិចិន) ភេទ  ប្រុស អាយុ៤៩ឆ្នាំ ជាថៅកែរោងចក្រ ។ 

ប្រភេទសំណង់ ឃ្លាំងធ្វើដែកប្រក់ស័ង្កសី មានទំហំ៣០ម៉ែត្រ×៦០ម៉ែត្រ ។ ចំណែកសម្ភារខូចខាតមាន វត្ថុធាតុដើម  អំបោះដេរ កំណាត់ទ្រនាប់ស្បែកកាបូប  ឆ្អឹងជរ័ស្នោរ អេប៉ុងស្តើងៗសម្រាប់ផលិតជាកាបូប នឹងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសរុបមានតម្លៃ ប្រហែល៣ម៉ឺន ដុល្លារ ។

ចំពោះមូលហេតុ បណ្ដាលមកពីជាងផ្សារដែកខ្វះបច្ចេកទេស ផ្សារដែក បណ្តាលឱ្យធ្លាក់កម្ទេចភ្លើង ប៉ះវត្ថុងាយឆេះបង្កជាអគ្គិភ័យតែម្តង។ ក្នុងករណីនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្តចំនួន១គ្រឿង  រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត   រលត់ជាស្ថាពរនៅវេលាម៉ោង ៩:២០នាទី ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត