ស្តាប់អត្ថបទជាសម្លេង
ខេត្តស្ទឹងត្រែង៖ ផ្សារចំនួន០៣ និងទីប្រជុំជនលក់ ដូរ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅថ្ងៃស្អែក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបិទខ្ទប់អស់រយ:ពេលជាច្រើនសប្តាហ៍កន្លងមកនេះ។
ការអនុញ្ញាតឱ្យដំណើរការអាជីវកម្មផ្សារទាំង០៣គឺ ផ្សារសាមគ្គីស្ទឹងត្រែង ផ្សារអូរឫស្សី និងផ្សារគីឡូ២ និងទីប្រជុំជន់លក់ដូរផ្សេងៗទៀត តែតម្រូវឱ្យអនុវត្តតាមវិធានការរដ្ឋ និងវិធានការសុវត្ថិភាពសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត ចៀសវាងការឆ្លងវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា ផ្សារស្ទឹងត្រែងត្រូវបានបិតខ្ទប់មិនដំណើរការលក់ដូរ ក្រោយពីក្រុមគ្រូពេទ្យរកឃើញអាជីវករលក់ដូរជាច្រើននាក់បានឆ្លងនូវវីរុសកូវីដ-១៩ និងវីរុសបំប្លែងថ្មីប្រភេទDelta។ ក្រោយពីផ្សារទាំងអស់ត្រូវបិទខ្ទប់ ក្រុមអាជីវករ បានលក់ដូរបន្លែផ្លែ ត្រី សាច់ តាមផ្លូវសាធារណៈជាហូរហែ តាមដែលអាចធ្វើបាន ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ៕
អត្ថបទនិងរូបភាពដោយ៖ Puthi News