ស្តាប់អត្ថបទជាសំឡេង


បន្ទាយមានជ័យ៖ ពលរដ្ឋរាប់រយនាក់ បានទៅលេងកម្សាន្តនៅផ្លូវវាងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រង់ចន្លោះព្រំប្រទល់ស្រុកមង្គលបូរី ដល់ក្រុងសិរីសោភ័ណខណៈក្នុងឆ្នាំ២០២១ ខេត្តនេះ បានរងគ្រោះទឹកជំនន់ទឹកភ្លៀងហូរធ្លាក់មកពីប្រទេសថៃ បានជន់លិចភូមិឋានពលរដ្ឋជាច្រេីនក៏ដោយ។


ជាក់ស្តែងនៅល្ងាចថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២១ គេសង្កេតឃើញមានប្រជាពលរដ្ឋ បាននាំគ្នាទៅលេងកម្សាន្តតាមចិញ្ចើមផ្លូវជាលក្ខណៈគ្រួសារក្នុង១ថ្ងៃប្រហែល៣០០ ទៅ៥០០នាក់ ។ ទោះពលរដ្ឋមួយចំនួន បានចេញទៅលេងកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក៏ដោយ ប៉ុន្តែពួកគាត់មិនភ្លេចចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីទប់ស្កាត់រាលដាលជំងឺកូវីដ-១៩៕








អត្ថបទ និងរូបភាពដោយ៖ Puthinews