ភ្នំពេញ៖ ក្រោយពីអាជ្ញាធរបានឃើញពីការចុះផ្សាយថា នៅលើចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្តរបស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូររួចមក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឱ្យកម្លាំង នៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។


ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូដែលចតល្មើសបង្កឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ ដោយយកម៉ូតូទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ និងផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន ៨ទីតាំង ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះ ចរាចរណ៍៕






អត្ថបទ និងរូបភាពដោយ Puthinews




YOUTUBE | Puthinews