ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ដោយឃើញសំបកគ្រាប់ជាច្រើន នៅនឹងកន្លែងកើតហេតុ ទាំងប្រភេទអាវុធវែង និងអាវុធខ្លី ដែលមានទីតាំងស្ថិតនៅចំណុចស្តុបព្រែកលាប ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ឃើញមានកម្លាំងសមត្ថកិច្ចឯកសណ្ឋាន និងស៊ីវិលច្រើនប្រដាប់ដោយអាវុធវែង និងអាវុធខ្លី បានដេញតាមរថយន្តមួយគ្រឿងដោយមិនស្គាល់ម៉ាក ធ្វើការឃាត់រថយន្តមួយគ្រឿង តែរថយន្តមិនឈប់ទើបសមត្ថកិច្ចបាញ់ច្រើនគ្រាប់ទៅលើរថយន្តនោះ រួចបាននាំរថយន្ត និងមនុស្សយកទៅបាត់ ។
ទោះយ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុករណីខាងលើនេះគឺ ជាករណីបង្ក្រាបគ្រឿងញៀន ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News