កំពង់ឆ្នាំង៖ ប្រជានេសាទនៅភូមិព្រែកឆ្តោ និងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ផ្ទុះការតវ៉ា ខណៈដែលគេដឹងថា អាជ្ញាធរនិងមន្ត្រីទំនាញជលផលឃុបឃិតគ្នាជាមួយឈ្មួញ ឈរកាងវាទទីបង្កើតដៃឡូតិ៍នេសាទខុសច្បាប់ក្នុងព្រែកធម្មជាតិ២កន្លែង មួយភូមិព្រែកឆ្តោពីរ ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងបានហាមផ្ដាច់មិនឱ្យពលរដ្ឋនេសាទនោះឡើយ។

ប្រភពបែកធ្លាយពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ យើងឱ្យដឹងថាសព្វថ្ងៃនេះ បងប្អូនប្រជានេសាទ រស់នៅលំបាក ក្រៃលែង មិនបានចុះនេសាទតាមព្រែក ស្ទឹង បឹងបួរ ទៀតឡើយ ចាប់តាំងពីគេដាក់ដៃឡូតិ៍នេសាទ បំបិទព្រែក។ ប្រជាពលរដ្ឋតែងតែអាស្រ័យផលលើការនេសាទដើម្បីចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ មិនបានទៀតឡើយ ព្រោះអាជ្ញាធរ និងមន្ត្រីជំនាញជលផល បាននឹងកំពុងឃុបឃិតគ្នាជាមួយឈ្មួញធំមានឥទ្ធិពលដែលអួតអាងថា មានខ្នងបង្អែកជាមន្ត្រីធំ។

ប្រភពបានបន្តថា: បុគ្គលឈ្មោះ
១. លោក សារឿន អនុប្រធានសហគមន៍ ២. លោក ហេង សហគមន៍ ៣. លោក យិន សហគមន៍ ៤. លោក សាន សហគមន៍ ៥. លោក សៀង សហគមន៍ ៦. លោក ជក ម៉ូវ ប្រធានសហគមន៍ព្រែឆ្តោ ៧. អ្នកស្រី ណុន ប្រធានសហគមន៍ ឃុំកំពង់អុស ដែលតាំងខ្លួនថា ជាប្រធានសមាគមនេសាទ និងបក្ខពួក និងជាម្ចាស់ដៃឡូតិ៍នេសាទ ដែលមានឥទ្ធិពលដ៏ល្បីល្បាញប្រើអំណាចដើរសំឡុតគំរាមកំហែងធ្វើបាបប្រជាពលរដ្ឋជាអ្នកអាស្រ័យផលនេសាទ និងតែងតែបញ្ជារកូនចៅរបស់ខ្លួនឈរយាមកាមចាំចាប់នរណាដែលនេសាទក្នុងព្រែកដែលខ្លួនដាក់ដៃឡូតិ៍នេសាទយ៉ាងសាហាវព្រៃផ្សៃបំផុត។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោកនួនរិទ្ធី នាយរងផ្នែករដ្ឋបាលជលផលព្រែកឆ្តោ លោកលីឡានាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងទូរស័ព្ទចូលតែពុំមានអ្នកទទួល។
លោក អាត នាយសង្កាត់រដ្ឋបាលជលផលព្រែកឆ្តោ បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងសហគមន៍គេស្នើសុំទៅខាងថ្នាក់លើមានច្បាប់អនុញ្ញាតទើបគាត់ហ៊ានធ្វើ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងប្រាប់ថា ចាំឱ្យគេទៅរុះរើគ្មានច្បាប់ទេឱ្យគេកំទេចប៉ុន្មានដងហើយ។

គួរជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាស បទបញ្ជារំលាយលែងឱ្យមានដៃឡូត៍នេសាទទាំងអស់ គឺជាការរំលាយជារៀង រហូតគ្មានថ្ងៃត្រឡប់ថយក្រោយវិញទេ ដរាបណាសម្តេចនៅមានជីវិត និងគណបក្សប្រជាជនកម្ពុជា នៅតែ បន្តកាន់អំណាចនៅក្នុងប្រទេសកម្ពុជា។ បុគ្គលណានៅតែហ៊ានបន្តដាក់ដៃឡូតិ៍នេសាទ នោះគឺជាអំពើខុសច្បាប់។
ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះព័ត៌មានបឋម ដែលយើងទទួលបានពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ដៃឡូតិ៍នេសាទទាំងពីរខាងលើនេះនៅតែបន្តដាក់យ៉ាងអនាធិបតេយ្យដើរគំរាមកំហែងប្រជាពលរដ្ឋមិនឱ្យនេសាទក្នុងឡូនេះទេ។ ប្រភពបែកធ្លាយមានអ្នក រត់ការខ្វែងដៃខ្វៃជើង ដើម្បីអន្តរាគមន៍ដាក់ដៃឡូតិ៍រាំងលេខបន្តទៀត៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News