30 C
Phnom Penh
Saturday, July 27, 2024

ផ្ទុះធុងហ្គាស បណ្តាលឱ្យឆាបឆេះមនុស្ស៣នាក់ រងរបួសធ្ងន់-ស្រាល ខណៈនាំគ្នាកំដៅសម្លដើម្បីទទួលទានជុំគ្នា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ មនុស្សចំនួន0៣នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារធុងហ្គាសទម្ងន់ ១៥គីឡូក្រាម បានធ្លាយក្លាយជាអគ្គិភ័យឆាបឆេះ ខណៈពេលដែលកំពុងកំដៅសម្លដើម្បីរៀបចំហូបចុក បន្ទាប់ពីសែនក្បាលទឹករួច បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍នគរបាល បានឱ្យដឹងថា ជនរងគ្រោះនៅក្នុងការផ្ទុះចង្ក្រានហ្គាសនេះ ឈ្មោះ វ៉ន សោភណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ អ្នកលក់ដូរ ជាម្ចាស់ផ្ទះខាងលើ បានរងរបួសស្រាល, ឈ្មោះ វ៉ាន់ ពីត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានរងរបួសធ្ងន់ និង ឈ្មោះ លី ណាធី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ បានរងរបួសធ្ងន់។ ជនរងគ្រោះទាំង0៣នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពខាងលើបានបញ្ជាក់ថា ក្នុងករណីនេះ បន្ទាប់ពីចប់សែនក្បាលទឹករួចរាល់ ជនរងគ្រោះ ឈ្មោះ វ៉ាន់ ពីត និងឈ្មោះ លី ណាធី បានទៅលេងផ្ទះ ហើយនៅវេលារសៀលនោះ ម្ចាស់ផ្ទះឈ្មោះ វ៉ន សោភណ្ឌ ក៏បានរៀបចំកំដៅសម្ល ដើម្បីជួបជុំភ្ញៀវហូបបាយ ស្រាប់តែផ្ទុះចង្ក្រានហ្គាសធុងចំណុះ១៥គីឡូក្រាម បណ្តាលឱ្យឆាបឆេះ និងបណ្តាលឱ្យរងរបួសធ្ងន់-ស្រាលចំនួន 0៣នាក់តែម្តង។ ភ្លាមៗនោះ បានប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ហើយបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ទាន់ពេលវេលា។ 

ទោះជាយ៉ាងណាក៏ដោយ ករណីនេះគេនៅមិនទាន់ដឹងថា បណ្តាលមកពីអ្វីនោះទេ បានជាផ្ទុះចង្ក្រានហ្គាសបែបនេះ ប៉ុន្តែមានការសង្ស័យថា ប្រហែលជាធ្លាយទុយោហ្គាស ទើបបណ្តាលផ្ទុះចង្ក្រានឆាបឆេះតែម្តង។ នៅក្នុងហេតុការណ៍ខាងលើនេះ ធ្វើឱ្យមនុស្សចំនួន0៣នាក់ បានរងរបួសធ្ងន់-ស្រាល ហើយសម្ភារនៅចង្ក្រានបាយបានរងការូចខាត៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img