26 C
Phnom Penh
Saturday, July 27, 2024

ផ្ទុះការតវ៉ាមួយនៅផ្សារស្រអែម ខេត្តព្រះវិហារ ដោយក្រុមអាជីវករស្នើរឱ្យអាជ្ញាធរបើកដំណើរការផ្សារឡើងវិញ

ព្រះវិហារ៖ មានករណីផ្ទុះការតវ៉ាមួយបានកើតឡើង ដោយក្រុមអាជីវករផ្សារស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយក្រុមអាជីវករស្នើរឱ្យអាជ្ញាធរធ្វើការបើកដំណើរការផ្សារស្រអែមឡើងវិញ ក្រោយពីរដ្ឋបាលខេត្តព្រះវិហារបានបិទខ្ទប់រយៈពេល ២១ថ្ងៃរួចមកហើយ ទើបថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មិនបានឃើញរដ្ឋបាលស្រុកជាំក្សាន្តបើកដំណើរការឡើងវិញ ទើបផ្ទុះការតវ៉ាតែម្តង។

លោក វុធ ដារ៉ា អភិបាលស្រុកជាំក្សាន្ត បានចុះជួបផ្ទាល់ជាមួយក្រុមអាជីវករ និងអមដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ ដោយបានធ្វើការណែនាំ និងសម្រួលថា ពេលណាដែលរដ្ឋបាលខេត្តព្រះវិហារដំណើរការឡើងវិញនឹងជូនដំណឹងជាក្រោយ តែខណៈពេលនេះ រដ្ឋបាលខេត្តព្រះវិហារបន្តបិទខ្ទប់ដើម្បីទប់ស្កាត់តំបន់ផ្សារស្រអែមដើម្បីទប់ស្កាត់កូវីដ-១៩។

សូមបញ្ជាក់ថា ការតវ៉ាដោយក្រុមអាជីវករនេះ ពួកគាត់បានអះអាងថា ក្រោយពីអាជ្ញាធរបិទផ្សារមក ពួកគេគ្មានជំណូលទាល់តែសោះ ដោយអ្នកខ្លះជួលកន្លែងគេបងថ្លៃភ្លើង ទឹក ជាពិសេសមានអាជីវករខ្លះគាត់លក់ដូរដូចជាផ្លែឈើ បន្លែ នឹងត្រូវខូចខាតទាំងស្រុង។ ដូច្នេះអាជីវករបានអំពាវនាវឱ្យអភិបាលខេត្តព្រះវិហារធ្វើការដោះស្រាយជូនពួកគេផងដែរ៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img