

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលាបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តរបស់ក្រុមហ៊ុន ដឹកជញ្ជូន ប្រេងកម្ពុជាតេលា ពាក់ផ្លាកលេខ(ភ្នំពេញ) 4A-3002 ពណ៌ទឹកប្រាក់ នៅវេលាម៉ោង ១៣:៤០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះ គីឡូម៉ែត្រលេខ ១២០-១២១ ស្ថិត ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


សមត្ថកិច្ចឱ្យដឹងទៀតថា លុះមកដល់កន្លែងកើតហេតុខាងលើ រថយន្តបានរេចង្កូតក្រឡាប់ និង ពុំមានអ្នករងរបួសឡើយ ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ (មិនស្គាល់អត្តសញ្ញាណ)។
ខាងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនកម្ពុជាតេលា កំពុងឱ្យជំនាញបច្ចេកទេស យករថយន្តមកបន្ថែមទៀត ដើម្បីបូមប្រេងសាំង ចេញពីរថយន្តនោះ ។
ចំពោះចរាចរណ៍ អាចធ្វើដំណើរបានលើចិញ្ចើមផ្លូវក្រួសក្រហម(one way)។


ករណី នេះពុំបណ្តាលរងរបួស ឬមានគ្រោះថ្នាក់ដល់មនុស្ស ឬប៉ះពាល់ដល់សម្បត្តិសាធារណៈឡើយ។
បច្ចុប្បន្ន កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់ សីលា សហការជាមួយកម្លាំងអធិការរដ្ឋាន នគរបាល ស្រុកកំពង់សីលា កំពុងសម្រួលសណ្តាប់ចរាចរណ៍ បញ្ជ្រៀសការកក់ស្ទះ លើដងផ្លូវជាតិ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews