30 C
Phnom Penh
Saturday, July 27, 2024

ប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងកំពុងហក់ឡើង ខ្ពស់ពុំធ្លាប់មាន

ស្តាប់អត្ថបទជាសំឡេង

ខេត្តស្ទឹងត្រែង៖

ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងបាននិងកំពុងហក់ឡើងកម្រិត០,៩០ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប្រកាសនៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍បានបង្ហាញថា កាលពីម្សិលមិញថ្ងៃទី២៥ ទឹកទន្លេមេគង្គមានកម្ពស់តែ៧,៤០ម៉ែត្រ ប៉ុន្តែនៅព្រឹកថ្ងៃទី២៦ នេះ វិញ ទឹកមានកំពស់៨,៣០ម៉ែត្រ ពោលគឺទឹកហក់ឡើងខ្ពស់ជាងថ្ងៃមិលមិញ០,៩០ម៉ែត្រ ដែលកម្ពស់ទឹកឡើងខ្ពស់ដូច្នេះ គឺពុំធ្លាប់មានទេក្នុងពេលកន្លងមក។

លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ទឹកទន្លេមេគង្គហក់ឡើងលឿនដូច្នេះ ដោយសារប៉ុន្មានថ្ងៃនេះនៅតំបន់ខាងលើនៃខេត្តស្ទឹងត្រែង និងក្នុងខេត្តស្ទឹងត្រែងទាំងមូលមានភ្លៀងធ្លាក់គ្រប់ទីកន្លែង ពីតិច ទៅមធ្យម។

លោកបន្តថា នៅថ្ងៃទី២៦ នេះ ទឹកទន្លេទាំង៣នៅខេត្តស្ទឹងត្រែងមានកំពស់ខុសៗគ្នា% ១-ទឹកទន្លេមេគង្គថ្ងៃនេះមានកម្ពស់៨,៣០ម៉ែត្រ ចំណុចប្រកាសអាសន្ន១០,៧០ម៉ែត្រ ២-ទន្លេសេសានទឹកមានកម្ពស់៨,២៥ម៉ែត្រ ចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ ៣-ទន្លេសេកុងទឹកមានកម្ពស់៩,៥២ម៉ែត្រ ចំណុចប្រកាសអាសន្ន១១,៥០ម៉ែត្រ។

សូមបញ្ជាក់ថានៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចឃុំតាឡាត់ ស្រុកសេសាន ក៏មានកន្លែងមួយចំនួនកំពុង ទទួលរងទឹកជំនន់៕


អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img