ស្តាប់អត្ថបទជាសម្លេង
ខេត្តស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងទទួលរងរបាយទឹកភ្លៀងក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ បណ្ដាលទឹកទន្លេមេគង្គបានហក់ឡើងលឿនជាងថ្ងៃមុនៗ រហូតដល់ កម្ពស់៧,៦៣ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
ទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែងនឹងត្រូវប្រកាសអាសន្នក្នុងកម្ពស់១០,៧០ម៉ែត្រ ដូច្នេះអាចនិយាយបានថានៅសល់កម្ពស់តែ៣ម៉ែត្រទៀតប៉ុណ្ណោះ នឹងត្រូវប្រកាសអាសន្ន។
សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែងទឹកមានកម្ពស់ដូចជា ទន្លេមេគង្គមានកម្ពស់៧,៦៣ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន១០,៧៩, ទន្លេសេសានមានកម្ពស់៦,៧៨ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ និងទន្លេសេកុងមានកម្ពស់៩,៤០ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន១១,៥០ម៉ែត្រ៕
អត្ថបទ និងរូបភាពដោយ Puthinews