26 C
Phnom Penh
Wednesday, November 6, 2024

ប្រមុខ EU នឹងជំរុញឱ្យមានការប្រកួតប្រជែង “ដោយយុត្តិធម៌”នៅក្នុងកិច្ចពិភាក្សាជាមួយលោក Xi Jinping

ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃទី៦ ខែឧសភាថា លោកស្រីនឹងជំរុញឱ្យមានការប្រកួតប្រជែង “ដោយយុត្តិធម៌” ជាមួយ ប្រទេសចិន នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping ដែល កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស។លោកស្រីបាននិយាយនៅក្នុងសុន្ទរកថាមុនកិច្ចប្រជុំនៅទីក្រុងប៉ារីសទល់មុខគ្នា រវាង លោកស្រី ជាមួយលោក Xi និង ប្រធានាធិបតីបារាំងលោក Emmanuel Macron ថា “យើងត្រូវធ្វើសកម្មភាព ដើម្បី ធ្វើឱ្យប្រាកដថា ការប្រកួតប្រជែងមានភាពយុត្តិធម៌ និងមិនត្រូវបំភ្លៃ។ កាលពីមុន ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា អតុល្យភាពនាពេលបច្ចុប្បន្ន នៅក្នុងការទទួលបានទីផ្សារមិនមាននិរន្តរភាពទេ ហើយចាំបាច់ត្រូវដោះស្រាយ”។ ទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារ ចំពោះការស៊ើបអង្កេតនាពេលថ្មីៗនេះ ដោយសង្ស័យថាមានការចូលប្រើប្រាស់ទីផ្សារឧបករណ៍វេជ្ជសាស្ត្ររបស់ប្រទេសចិន ដោយមិនមានសមធម៌ ដោយបានហៅវាថា ជាសញ្ញានៃ”ការការពារនិយម” របស់សហភាពអឺរ៉ុប។ចិនក៏ខឹងសម្បារ ចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ចំពោះអ្នកផ្គត់ផ្គង់ទូរប៊ីនខ្យល់របស់ចិនសម្រាប់ទីផ្សារអឺរ៉ុប។ ការស៊ើបអង្កេតទីក្រុងព្រុចសែលផ្សេងទៀត បានផ្តោតលើការឧបត្ថម្ភធនរបស់ចិន សម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ រថយន្តអគ្គិសនី(EVs) និងរថភ្លើង។ លោកស្រី Von der Leyen បានរំលឹកឡើងវិញនូវគោលជំហររបស់សហភាពអឺរ៉ុបថា ខ្លួនគួរតែមើលឲ្យឃើញទំនាក់ទំនងរបស់ខ្លួន ប៉ុន្តែមិនមានការបែកបាក់ពីប្រទេសចិនទេ ដែលមានន័យថា កាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់របស់ចិន ប៉ុន្តែមិនទៅឆ្ងាយដល់អាមេរិកក្នុងការដាក់ទណ្ឌកម្ម ឬ ការបិទចរន្តពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗនោះទេ។ប្រធានគណៈកម្មការបាននិយាយថា “យើងបានមើលឃើញយ៉ាងច្បាស់អំពីទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន ដែលជាការស្មុគស្មាញបំផុតមួយ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់បំផុតផងដែរ”។ លោកស្រីបាននិយាយថា “ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ខ្ញុំបានជួបជាមួយប្រធានាធិបតី Xi ពីរដង ហើយយើងបានចំណាយពេលខ្លះ ដើម្បីពិភាក្សាអំពីទំនាក់ទំនង EU-ចិនពីពាណិជ្ជកម្មរហូតដល់អាកាសធាតុ ពីកិច្ចការពិភពលោក រហូតដល់បញ្ហាឌីជីថល”។លោកស្រី Von der Leyen បានសង្កត់ធ្ងន់លើបញ្ហានៃទំនិញលើសរបស់ចិន ដែលនាំឱ្យទំនិញរបស់ចិនចូលសហភាពអឺរ៉ុប ក្នុងតម្លៃទាបពេក សម្រាប់ក្រុមហ៊ុន EU ក្នុងការប្រកួតប្រជែង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img