30 C
Phnom Penh
Saturday, July 27, 2024

ប្រមុខយោធាអាមេរិក និងចិននឹងជួបពិភាក្សាដ៏កម្រមួយនៅសិង្ហបុរី

ប្រមុខយោធាអាមេរិក និងចិន គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់ដ៏កម្រមួយ នៅប្រទេសសិង្ហបុរី ចុងសប្តាហ៍នេះ ជាការសន្ទនាផ្នែកយោធាបន្ថែមទៀត ក្នុងគោលបំណងការពារជម្លោះ កុំឱ្យងាកចេញពីការគ្រប់គ្រង។ កិច្ច ប្រជុំរវាងលោក Lloyd Austin របស់អាមេរិកនិងលោក Dong Jun របស់ចិន នៅឯកិច្ចសន្ទនា Shangri-La នឹងក្លាយជាកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់លើកដំបូង រវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេល 18ខែ។ វេទិកាសន្តិសុខ គឺជាការប្រមូលផ្តុំប្រចាំឆ្នាំ របស់ប្រមុខការពារជាតិមកពីជុំវិញពិភពលោក ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជារង្វាស់នៃទំនាក់ទំនងរវាងអាមេរិក និងចិន។ ជម្លោះ ជុំវិញតៃវ៉ាន់ ដែលចិនបានប្តេជ្ញាថា នឹងធ្វើឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន គឺជាជម្លោះដ៏ខ្ពស់បំផុត រវាងមហាអំណាចពិភពលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនការអះអាងកាន់តែខ្លាំងឡើងក្នុងការទាមទារនៅសមុទ្រចិនខាងត្បូង រួមទាំងការសាងសង់កោះសិប្បនិមិត្តនិងការបង្កើតមូលដ្ឋានយោធា។ ចិនបានផ្អាកកិច្ចចរចាយោធា ជាមួយអាមេរិក នៅចុងឆ្នាំ2022 ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រីNancy Pelosi ទៅកាន់កោះតៃវ៉ាន់។លោក Austin និងលោក Dong បានជជែកគ្នាតាមទូរស័ព្ទក្នុងខែមេសា។ កិច្ចប្រជុំរបស់ពួកគេនៅប្រទេសសិង្ហបុរី នឹងក្លាយជាជំនួបដ៏សំខាន់បំផុត លើវិស័យការពារជាតិចាប់តាំងពីកិច្ចប្រជុំកំពូលប្រធានាធិបតី។លោក Mustafa Izzuddin អ្នកវិភាគកិច្ចការអន្តរជាតិជាន់ខ្ពស់នៅវិទ្យាស្ថាន Solaris Strategies Singapore បានប្រាប់ AFPថា “ក្តីសង្ឃឹមនៅទីនេះ គឺសម្រាប់កិច្ចប្រជុំ(Dong-Austin) ជាការចាប់ផ្តើមនៃដំណើរការប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីបង្កើតឡើងវិញនូវទំនាក់ទំនងបើកចំហរវាងយោធា និងយោធា”។ លោក Biden និងលោក Xiបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងប្រមុខទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក និងមេបញ្ជាការរបស់ប្រទេសចិន ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការយោធានៅជិតកោះតៃវ៉ាន់ ប្រទេសជប៉ុននិងនៅសមុទ្រចិនខាងត្បូង។ លោកAustin និងលោក Dong ក៏នឹងថ្លែងសុន្ទរកថានៅចុងសប្តាហ៍នេះ នៅឯកិច្ចសន្ទនា Shangri-La ដែលត្រូវបានគេរំពឹងថា នឹងប៉ះលើចំណុចសម្ពាធជាច្រើនរបស់ប្រទេសទាំងពីរ។ អាមេរិកព្រួយបារម្ភកាន់តែខ្លាំងអំពីសមត្ថភាពយោធាដែលកំពុងរីកចម្រើនលឿនរបស់ចិន។ ប្រទេសចិនមានកងទ័ពជើងទឹកដ៏ធំបំផុត នៅលើពិភពលោករួចហើយ ហើយក្នុងខែនេះ បានធ្វើតេស្តសមុទ្រនៃនាវាផ្ទុកយន្តហោះទីបី និងធំបំផុតរបស់ខ្លួន។ ឆ្នាំ2021 ប្រទេសចិនបានធ្វើឱ្យមន្ត្រីការពារជាតិអាមេរិកភ្ញាក់ផ្អើល ជាមួយការបាញ់បង្ហោះកាំជ្រួចល្បឿនលឿន លើសមុទ្រចិនខាងត្បូង។ នៅទីក្រុងប៉េកាំង មេដឹកនាំរបស់ប្រទេសចិនមានការខឹងសម្បារ ចំពោះ អាមេរិក ដែលតែងតែដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងនៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រី ការបរទេសចិនលោក Qin Gang បាន និយាយកាលពីឆ្នាំមុនថា “ប្រសិនបើអាមេរិកមិនចាប់ហ្វាំង ហើយនៅតែបន្តបង្កើនល្បឿនក្នុងផ្លូវខុស នោះគ្មានរបាំងការពារណាមួយអាចទប់ស្កាត់ការធ្លាក់ផ្លូវនោះទេ ហើយច្បាស់ជាមានជម្លោះ និងការប្រឈមមុខដាក់គ្នា”។សុន្ទរកថានៅសិង្ហបុរីរបស់លោកDongទំនងជារួមបញ្ចូលការអំពាវនាវឱ្យអាមេរិកបញ្ឈប់ “ការបង្កហេតុ” លើបញ្ហាកោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img