26 C
Phnom Penh
Saturday, July 27, 2024

ប្រមុខណាតូ ព្រមានថា អ៊ុយក្រែនត្រូវតែទទួលបានការគាំទ្ររយៈពេលវែង

បណ្តាប្រទេសលោកខាងលិច ត្រូវតែត្រៀមខ្លួនដើម្បីផ្តល់ការគាំទ្ររយៈពេលវែង ដល់អ៊ុយក្រែន ខណៈរុស្ស៊ីមិនបង្ហាញសញ្ញានៃការបន្ធូរដៃនោះទេ។ នេះបើតាមសម្តីអគ្គលេខាធិការអង្គការណាតូ។

លោក Jens Stoltenberg បានប្រាប់ BBC ថា ការគាំទ្រផ្នែកយោធា នឹងធានាដល់ការរស់រានមានជីវិតរបស់អ៊ុយក្រែនជាប្រទេសអធិបតេយ្យ និងបង្ខំឲ្យរុស្ស៊ីអង្គុយចុះ ហើយចរចាដើម្បីបញ្ចប់សង្គ្រាម។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំ រុស្ស៊ី បាន ចោទ លោកខាងលិច ថា កំពុង ប្រើ អ៊ុយក្រែន ដើម្បីបំផ្លាញ ប្រទេស ខ្លួន។

នៅថ្ងៃចូលឆ្នាំសកល មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានវាយប្រហារអ៊ុយក្រែន។

លោក Stoltenberg បានប្រាប់កម្មវិធី World at One របស់វិទ្យុប៉ុស្តិ៍លេខ៤ថា កម្មវិធីកែនទ័ពមួយផ្នែករបស់រុស្ស៊ី ដែលបញ្ជាកាលពីខែកញ្ញា បានបង្ហាញថា ទីក្រុងមូស្គូគ្មានបំណងចង់បញ្ចប់សង្រ្គាមនៅពេលនេះនោះទេ។

លោកបន្តថា “កងកម្លាំងអ៊ុយក្រែនមានសន្ទុះអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែយើងក៏ដឹងដែរថា រុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងជាច្រើនទៀត ដែលភាគច្រើននៃពួកគេឥឡូវនេះកំពុងហ្វឹកហាត់។ អ្វីទាំងអស់បង្ហាញថា ពួកគេត្រៀមខ្លួនដើម្បីបន្តសង្រ្គាម ហើយក៏ព្យាយាមបើកការវាយលុកថ្មីផងដែរ”។

លោក Stoltenberg គូសបញ្ជាក់ថា “យើងត្រូវផ្តល់ការគាំទ្រដល់អ៊ុយក្រែនឥឡូវនេះ រួមទាំងការគាំទ្រផ្នែកយោធាផងដែរ ពីព្រោះនោះជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីថា ពួកគេត្រូវតែអង្គុយចុះ និងចរចាដោយស្មោះត្រង់ និងគោរពអ៊ុយក្រែនជាប្រទេសឯករាជ្យអធិបតេយ្យភាពនៅអឺរ៉ុប។ អ្វីដែលយើងដឹងគឺថា អ្វីដែលអ៊ុយក្រែនអាចសម្រេចបាននៅជុំវិញតុនោះ គឺពឹងផ្អែកទាំងស្រុងលើកម្លាំងនៅលើសមរភូមិ”៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img