30 C
Phnom Penh
Tuesday, October 8, 2024

ប្រធានាធិបតីអាហ្វហ្គានីស្ថានថា លោកភៀសខ្លួនចេញពីប្រទេសដើម្បីបញ្ចៀសការបង្ហូរឈាម និងមិនបានកេីបលុយយកទៅតាមទេ

ស្តាប់អត្ថបទជាសម្លេង

ថ្លែងនៅក្នុងសុន្ទរកថាចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម​ កាលពីថ្ងៃពុធ​ ប្រធានាធិបតីអាហ្វហ្គានីស្ថាន​ លោក​ អាស្រាហ្វ​ ហ្គានី​ (Ashraf Ghani) បាននិយាយថា លោកបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដើម្បីបញ្ចៀសការបង្ហូរឈាម​ និងបង្ការមិនឲ្យ​ «គ្រោះមហន្តរាយដ៏អាក្រក់» កេីតមានឡេីង។

លោក​ ហ្គានី​ បាននិយាយថា​ «ប្រសិនបេីខ្ញុំនៅ ខ្ញុំនឹងឃេីញការបង្ហូរឈាមនៅក្នុងទីក្រុងកាប៊ុល»។ 

នេះគឺជាការអត្ថាធិប្បាយរបស់​ លោក​ ហ្គានី​ ជាសាធារណៈលេីកដំបូងចាប់តាំងពីមានការបញ្ជាក់ថាលោកបានភៀសខ្លួនមកកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ 

លោកក៏បាននិយាយដែរថា​ ពាក្យចចាមអារ៉ាមដែលថាលោកបានធ្វើដំណើរមកកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមដោយបានយកលុយដ៏ច្រើនមកជាមួយនោះ​ គឺជា «ការភូតកុហកទាំងស្រុង» និង​ «គ្មានមូលដ្ឋានទាល់តែសោះ»។ 

ក្រសួងការបរទេសប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប្រកាសថា​ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានស្វាគមន៍ទទួល​ លោក​ ហ្គានី​ និងក្រុមគ្រួសាររបស់លោកដោយឈរលើមូលដ្ឋានមនុស្សធម៌។

លោក​ ហ្គានី​ បានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានភ្លាមៗ​ នៅពេលដែលក្រុមតាលីបង់បានចូលទៅដល់ទីក្រុងកាប៊ុលកាលពីចុងសប្តាហ៍កន្លងទៅ។ 

លោក​ ហ្គានី​ បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកនយោបាយអាហ្វហ្គានីស្ថានដទៃទៀតចំពោះការភៀសខ្លួនចេញពីប្រទេស។

សូមបញ្ជាក់ថា​ លោក​ ហ្គានី​ បានចូលកាន់តំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថាននៅក្នុងឆ្នាំ២០១៤ ហើយបានជាប់បោះឆ្នោតឡើងវិញនៅខែកុម្ភៈ​ ឆ្នាំ២០២០៕

អត្ថបទនឹងរូបភាព​ Puthinews

អានបន្ត

spot_img
spot_img