30 C
Phnom Penh
Saturday, July 27, 2024

ប្រធានាធិបតីស្រីលង្កា ផ្អាកសម័យប្រជុំសភា

(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វ៉ីកក្រេម៉េស៉ីងហ្កេ (Ranil Wickremesinghe) នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចផ្អាកសម័យប្រជុំសភារហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ជាពេលដែលលោកនឹងប្រកាសនូវគោលនយោបាយរយៈពេលវែងថ្មីមួយ ដើម្បីដោះស្រាយបញ្ហាជាច្រើនរួមទាំងវិបត្តិសេដ្ឋកិច្ចដែលបានលេបត្របាក់សេដ្ឋកិច្ចរបស់អស់រយៈពេលជាច្រើនខែមកហើយ។

រដ្ឋាភិបាលមិនបានផ្តល់ហេតុផលច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរនេះទេ ប៉ុន្តែការិយាល័យប្រធានាធិបតីបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា សុន្ទរកថារបស់លោក វ៉ីកក្រេម៉េស៉ីងហ្កេ ទៅកាន់សមាជិកសភានៅថ្ងៃទី៨ ខែកុម្ភៈ នឹងប្រកាសអំពីគោលនយោបាយ និងច្បាប់ថ្មី ដែលនឹងត្រូវបានអនុវត្តរហូតដល់ការប្រារព្ធខួបមួយរយឆ្នាំនៃការទទួលបានឯករាជ្យភាពរបស់ប្រទេសស្រីលង្កា គឺនៅឆ្នាំ២០៤៨។
លោកប្រធានាធិបតីក៏អាចនឹងប្រកាសពីគោលនយោបាយនៃការចែករំលែកអំណាចជាមួយជនជាតិភាគតិចតាមីល ផងដែរ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃការព្យួរសភានេះដែរអ្នកនាំពាក្យនៅតែបន្តកិច្ចការរបស់ខ្លួន ហើយសមាជិកសភារក្សាអាសនៈរបស់ពួកគេដដែល ទោះបីជាពួកគេមិនបានចូលរួមសម័យប្រជុំណាមួយក៏ដោយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img