30 C
Phnom Penh
Saturday, July 27, 2024

ប្រធានាធិបតីតួកគីខ្លាំងមែន ចេញបញ្ជាបណ្តេញ ទូតរបស់អាមេរិច និងប្រទេសផ្សេងទៀត ចេញពីប្រទេសខ្លួន

អង់ការ៉ា៖  ប្រធានាធិបតីតួកគីគឺលោក តាយយីប អីដូហ្កាន់ ( Tayyip Erdogan) កាលពីថ្ងៃសៅរ៏ទី២៣ ខែតុលា ឆ្នាំ ២០២១ នេះ បានដាក់បញ្ជាអោយក្រសួងការបរទេស តួកគី រៀបចំបណ្តេញ ឯកអគ្គរដ្ជទួតរបស់សហរដ្ជអាមេរិកនឹងប្រទេសលោកខាងលិច៩ផ្សេងទៀតសំរាប់ការដែលពួកគេបានរួមគ្នាទាមឲ្យដោះលែងអ្នកទោសនយោបាយលោក អូស្មាន់ កាវ៉ាឡា ( Osman kavala)។

លោក កាវ៉ាឡា បានជាប់ឃុំក្នុង ពន្ធនាគារ អស់រយះពេល៤ ឆ្នាំមកហើយក្រោមការចោទប្រកាន់បទផ្តល់ហិរញ្ញវត្ថុដល់បាតុករសំរាប់ធ្វើបាតុកម្មជាលក្ខណះទ្រង់ទ្រាយធំ ក្នុងប្រទេស តួកគី កាលពីឆ្នាំ២០១៣ នឹង បទជាប់ពាក់ព័ន្ធគម្រោង រដ្ជប្រហារមិនបានសំរេចលើរដ្ជាភិបាល អីដូហ្កាន់កាលពីឆ្នាំ២០១៦។

ក្នុងសេចក្តីថ្លែងការណ៏រួមមួយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកអគ្គរដ្ជទូត កាណាដា  ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ នែដឺលែន ន៏រវេស អាមេរិក នឹង នូវែលសេឡង់ បានអំពាវនាវឲ្យមានដំណោះស្រាយយុត្តិធ៌មនឹងឆាប់រហ័យមួយចំពោះសំណុំរឿងលោកការ៉ាឡា នឹង ស្នើឲ្យមានការដោះលែងលោកជាបន្ទាន់។

ប្រសិនបញ្ជារបស់លោកអីដូហ្កាន់ត្រូវបានអនុវត្តពិតមែននោះ វានឹងបង្កការប្រេះឆាយ៉ាងធំបំផុតជាមួយលោកខាងលិច នៅក្នុងរយះពេលកាន់អំណាច ប្រមាណ១៩ឆ្នាំរបស់លោកអឺដូហ្កាន់។

អត្ថបទ នឹង រូបភាព Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img