26 C
Phnom Penh
Saturday, July 27, 2024

ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ត្រូវបានដកចេញពីតំណែង

ស្តាប់អត្ថបទជាសំឡេង

កំពង់ធំ៖ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានប្រាប់ ពុទ្ធិញូវ ឲ្យដឹងនៅថ្ងៃទី១២ ខែតុលានេះថា ការដកតំណែងលោកលឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុកស្ទោង ពិតប្រាកដមែន ដោយបានប្រជុំសម្រេចជាមួយក្រុមប្រឹក្សារស្រុករួចរាល់ដែរ។

សូមជម្រាបថា យោងតាមប្រភព ពីសាលាស្រុកស្ទោងបានឲ្យដឹងដែរថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង ត្រូវបានប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីសាលាស្រុក រួមទាំងប្រជាពលរដ្ឋផ្តិតមេដៃដកហូតតំណែង ទី១លោក លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង មកជាមន្រ្តី លោកភន សំហូត ស្មៀនឃុំបន្ទាយស្ទោង មកជាមន្រ្តីបម្រើការងារនៅសាលាស្រុក ការដកតំណែងនេះ គឺបណ្តាលមកពីលោក ទាំងពីមិនមកធ្វើការនៅការិយាល័យ បែរជាយកផ្ទះផ្ទាល់ខ្លួនធ្វើជាកន្លែងធ្វើការ និងប្រព្រឹត្តអំពើពុករលួយ។

ចំណែកប្រភពព័ត៌មានពីការិយាល័យភូមិបាលស្រុកស្ទោង បញ្ជាក់ថា ប្រធានភូមិបាលស្រុក បានឃុបឃិតគ្នាជាមួយនឹង ម្ចាស់សំណងសាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ៦ រួមទាំងជាតំបន់ហាមឃាត់ មិនឲ្យសាងសង់ផ្ទះសំបែង ឬសាងសង់សំណង់រឹង ព្រោះជាចំណីផ្លូវសាធារណ:។

ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា មានពួកនាយទុនជាច្រើននាក់បានឆ្លៀតឱកាស ក្នុងអាណត្តិលោក លោកលឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុកស្ទោង បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ សាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ផ្ទុយពីអនុក្រឹត្យណែនាំរបស់រាជរដ្ឋាភិបាល៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img