26 C
Phnom Penh
Saturday, July 27, 2024

ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកស្ទឹងនៅក្រុងបាត់ដំបងសមត្ថកិច្ចអំពាវនាវស្វែងរកក្រុមគ្រួសារ

ខេត្តបាត់ដំបង( ព័ត៌មានបឋម)មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភាឆ្នាំ ២០២៣ ដោយសារតែបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក ស្ទឹងស្ថិតនៅក្នុងភូមិចិនដាំស្ពៃសង្កាត់សា្លកែត ក្រុងបាត់ដំបង។

សាកសពមានអាយុប៉ុន្មាន ៣០ឆ្នាំដោះអាវស្លៀកខោជើងវែង ។ចំពោះអត្តសញ្ញាណ និង មូលហេតុនៅពុំទាន់ដឹងនៅឡើយទេ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានជនជាតិខ្មែរអ៊ីស្លាមទៅដាក់មងបានប្រទះឃើញសពអណ្ដែតទឹកស្ទឹងនៅកណ្ដាលស្ទឹង ហើយក៏អូសយកមកខាង រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

សមត្ថកិច្ចរៀបចំរក្សាសពទុក ដើម្បីត្រួតពិនិត្យធ្វើកុសលបច្ច័យ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបាត់ សមាជិកក្នុងគ្រួសារសូមមកពិនិត្យមើលនៅកន្លែងកើតហេតុផង។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img