26 C
Phnom Penh
Saturday, July 27, 2024

ប្រទេសអាស៊ានផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធីទីក្រុងបៃតងឆ្លាតវាងវៃ

ស្តាប់អត្ថបទជាសំឡេង

តាមភ្នាក់ងារសារព័ត៌មានបរទេស VNA Jakarta បានអោយដឹងថា÷ ការបង្កើតកម្មវិធីទីក្រុងបៃតងឆ្លាតវាងវៃក្នុងគោលបំណងគាំទ្រទីក្រុងចំនួន ១០ នៅក្នុងសមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន ដើម្បីផ្លាស់ប្ដូរទិន្នន័យនិងព័ត៌មាននានា ក៏ដូចជាផ្សារភ្ជាប់ពីក្រុងទាំង 10 របស់អាស៊ាន ទៅហ្នឹងសមាគមន៍អឺរ៉ុបដែលហៅកាត់ថា អ៉ីយូ ។


ក្រោយពីមានកិច្ចជួបជុំជាមួយនាពេលថ្មីៗនេះអគ្គលេខាធិការអាស៊ាន ជាមួយនិងអនុប្រធានគណកម្មការប្រតិបត្តិរបស់សហគមន៍អឺរ៉ុប ដែលទទួលខុសត្រូវនូវកិច្ចព្រមព្រៀងទីក្រុងបៃតងរបស់អឺរ៉ុប បានប្រកាសទីក្រុងបៃតងឆ្លាតវាងវៃរបស់អាស៊ាន ដោយមានការចូលរួមពីសហគមន៍អឺរ៉ុបផងនោះ ការបង្កើតទីក្រុងបៃតងឆ្លាតវាងវៃរបស់អាស៊ាន នឹងផ្តល់ការគាំទ្រទីក្រុងចំនួន ១០ នៅអាស៊ាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងាររវាងទីក្រុងទាំងនោះក៏ដូចជាទីក្រុងមួយចំនួននៅក្នុងសហគមន៍អឺរ៉ុបដែលជាដៃគូទីក្រុងបៃតងដើម្បីការពារបរិស្ថានអ៉ីយូនិងអាស៊ាន។


លោក Teanemen បានសង្កត់ធ្ងន់ថា÷ រឿងដែលសំខាន់បំផុតនៃទីក្រុងនេះគឺ ត្រូវបានពិភាក្សាគ្នាស្វែងរកដំណោះស្រាយនិងជួយដោះស្រាយបញ្ហាប្រឈមដែលធំៗ ហើយក៏ជាឱកាសដើម្បីជួបពិភាក្សាគ្នាដើម្បីស្វែងរកភាពរឹងមាំនិងសមត្ថភាព និងផ្លាស់ប្ដូរគ្នានូវថាមពល និងបទពិសោធគ្នា ក្នុងការចាត់ការការងារជាសាធារណៈ និងការជួយកែលំអគ្នាទៅវិញទៅមកដើម្បីដោះស្រាយស្ដីពីកាកសំណល់ដែលបានប្រើប្រាស់នៅក្នុងទីក្រុងទាំងឡាយ។ យោងតាមស្ថិតិបានដឹងថាមានមនុស្សជាង ៣០០ លាននាក់ នៅក្នុងប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន ហើយនៅក្នុងនោះ ប្រហែលជា ១៥ ឆ្នាំខាងមុខនេះ នឹងមានមនុស្ស ១០០ លាននាក់ដែលរស់នៅក្នុងទីក្រុងនានាក្នុងតំបន់នេះ។
ដើម្បីកែប្រែគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ កម្មវិធីទីក្រុងអាស៊ានបៃតងឆ្លាតវាងវៃនេះ និងជំរុញឲ្យមានការធ្វើនគរូបនីយកម្មដ៏រឹងមាំមួយ ព្រមជាមួយនោះនិងបន្ថយនូវការបំពុលបរិយាកាស និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កម្មវិធីនេះគាំទ្រដល់បណ្ដាប្រទេសអាស៊ាននានាឲ្យបង្ការបាននូវសម្ពាធនៃការរីកចម្រើន និងធ្វើឱ្យមនុស្សជាច្រើនដែលរស់នៅក្នុងទីក្រុង កាត់បន្ថយនូវការប្រើប្រាស់បច្ចេកវិទ្យា ដែលបណ្ដាលឲ្យមានការបំពុល ដល់អាកាសធាតុ កម្មវិធីនេះត្រូវបានគាំទ្រ ជាមួយនឹងទឹកប្រាក់ប្រមាណ ៥ លានអឺរ៉ូ ស្មើនិង ៥.៨៣ លានដុល្លារអាមេរិច ក្នុងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្របៃតងអ៉ីយូ-អាស៊ាន ។


កម្មវិធីនេះ នឹងដោះស្រាយនូវបញ្ហានានាក្នុងការគ្រប់គ្រងសម្បត្តិព្រៃឈើ អភិរក្សជីវសាស្ត្រគ្រប់គ្រងតំបន់ឧទ្យានធម្មជាតិ ការប្រើប្រាស់តំបន់ដីសើមក៏ដូចជាការគាំទ្រដល់កសិករប្រឆាំងនិង ការបំពុលអាកាសធាតុ ដូចជាផ្សែងនៅក្នុងបរិយាកាសជាដើម។ល។ កម្មវិធីទីក្រុងបៃតងអាស៊ានឆ្លាតវាងវៃនេះ នឹងសហប្រតិបត្តិការជាមួយនឹងគំនិតផ្ដួចផ្ដើមក្នុងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន ស្តីអំពីបរិយាកាស ប្រព័ន្ធបណ្ដាកម្មវិធីនេះរួមមានការពិនិត្យមើលនគរូបនីយកម្មដ៏រឹងមាំនៅក្នុងអាស៊ាននិងគម្រោងផ្លាស់ប្ដូរដ៏ឆ្លាតវាងវៃដែលមានការគាំទ្រពីសហគមន៍អឺរ៉ុប សំដៅទៅលើសហប្រតិបត្តិការរវាងទីក្រុង ចាកាតា ក្រុងបាងកក និង ក្រុងប៊ែកឡាំង។ នៅក្នុងកិច្ចប្រជុំរបស់អគ្គលេខាធិការអាស៊ាន និងអនុប្រធានគណៈកម្មការប្រតិបត្តិរបស់អឺរ៉ុបនេះ លោកទាំងពីរបានពិភាក្សាគ្នាជាយុទ្ធសាស្ត្រ ក្នុងការបង្កើតនៅថាមពលស្អាត ជំរុញការគាំទ្រហិរញ្ញវត្ថុនិងបង្កើតមូលដ្ឋានគ្រឹះអាស៊ានលើបញ្ហាសេដ្ឋកិច្ចដែលស្របតាមការគាំពាររបស់សហគមន៍អឺរ៉ុប លោកអនុប្រធានគណៈកម្មការប្រតិបត្តិរបស់សហគមន៍អឺរ៉ុប ក៏បានជូនដំណឹងស្តីពីផែនការណ៍នេះ បានកើតឡើងតាមស្មារតីនៃសេចក្តីសម្រេច សន្តិសិទនៃក្រុមឧត្តមន្ត្រីពិសេស រវាង អាស៊ាន-អ៉ីយូ លើកទី1ស្តីអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img