ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១០ម៉ឺននាក់ ដោយមានការថយចុះ
៩១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដោយនៅក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស មានចំនួនជាង ៤ម៉ឺន ៦ពាន់នាក់ ថយចុះ ៩៣,២% ចំណែកភ្ញៀវអន្តរជាតិដែលមកតាម
ផ្លូវគោក មានចំនួនជាង ៥ម៉ឺន ៦ពាន់នាក់ ថយចុះ ៨៧,៤% និងភ្ញៀវអន្តរជាតិដែលមកតាមផ្លូវទឹក មានចំនួនតែ ២នាក់ប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍ក៍បានបង្ហាញទៀតថា ចំពោះចំនួនភ្ញៀវទេសចរផ្ទៃក្នុង ដែលបានធ្វើដំណើរទៅទស្សនានៅតាមតំបន់អាទិភាពមួយចំនួននៅក្នុងប្រទេសកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២១ គឺ
មានចំនួនសរុប ១,៩៨លាននាក់ ដោយថយចុះ ៣៧,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯចំនួនភ្ញៀវទេសចរកម្ពុជា ដែលបានចេញទៅក្រៅប្រទេស នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះដែរ
គឺមានចំនួនសរុប ១ម៉ឺន ៥៣៨នាក់ ថយចុះ ៩៦,៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
ជាមួយគ្នានោះ របាយការណ៍របស់ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ សម្រាប់ជើងហោះហើរចូលមកក្នុងប្រទេសកម្ពុជា គឺមានចំនួនសរុប ១០៨៩ជើង ដោយថយចុះ
៨៩,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយនៅក្នុងនោះ ជើងហោះហើរដែលមកពីគោលដៅ ចិនប៉េកាំង,ហ្សាមេន, ឈិនឌូ, សៀងហៃ, ក្វាងចូវ, ឃុងមិញ, សិនជិន, ចិនតៃវ៉ាន់, កូរ៉េខាងត្បូង,
ឥណ្ឌា, ទួគី, ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា, សិង្ហបុរី, ថៃ និងវៀតណាម៕
អត្ថបទនិងរូបភាពដោយ Puthi News