25 C
Phnom Penh
Tuesday, February 7, 2023

ប្រជាពលរដ្ឋ ស្នើសុំ អាជ្ញាធរ ឃុំចំណោម ស្រុកមង្គលបូរី ជួយសម្រួលផ្លូវកៅស៊ូទៅព្រែកចំណោម ដែលរងការខូចខាតដោយទឹកជំនន់ សម្រាប់ដឹកកសិផលនាពេលខាងមុខ

បន្ទាយមានជ័យ៖ ផ្លូវកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ទៅព្រែកចំណោមរងការខូចខាតដោយទឹកជំនន់ប្រជាពលរដ្ឋសុំអោយអាជ្ញាធរឃុំ ស្រុកជួយជួសជុលសម្រួលដឹកកសិផលដែលស្ថិតឃុំចំណោមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានប្រាប់ថា៖ ផ្លូវចាក់កៅស៊ូប្រវែងជាង១០គីឡូម៉ែត្រផ្លូវទៅព្រែកចំណោមដែលជាផ្លូវមួយតភ្ជាប់ពីឃុំចំណោមស្រុកមង្គលបូរី ដល់ឃុំតាគង់ ស្រុកម៉ាឡៃ បានរងការខូចខាតដោយទឹកជំនន់នៅឆ្នាំ២០២២នេះ ដែលប្រជាពលរដ្ឋទៅមកជួបការលំបាកព្រោះផ្លូវត្រូវបានទឹកហូរច្រុះដាច់ដែលធ្វើឱ្យមានការលំបាកនៅពេលដឹកកសិផល។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក ចៅ ម៉ី មេឃុំចំណោម និងអភិបាលស្រុកមង្គលបូរី សុំមេត្តាជួយសម្រួលផ្លូវកៅស៊ូដែលរងការច្រុះដាច់ដោយទឹកជំនន់ ដើម្បីធ្វើការជួសជុលឡើងវិញសម្រាប់ប្រជាកសិករប្រមូលផលនៅពេលខាងមុខនេះទៅមកបានដោយងាយស្រួលផងព្រោះថាពេលនេះរថយន្តទៅមកចៀសគ្នាលំបាកបើធ្លាក់ចំហុកកន្លែងទឹកច្រុះដាច់អាចជាប់ទៅមុខបាន។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ផ្លូវកៅស៊ូទៅព្រែកចំណោមមានប្រវែងជាង១០គីឡូម៉ែត្រ ត្រូវបានកសាងដោយថវិកាខេត្តតែពេលនេះរងការខូចខាតដោយទឹកជំនន់ច្រុះដាច់ ហើយនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២២ផ្លូវដែលរងគ្រោះដោយទឹកជំនន់ជន់លិចមានចំនួន៦៣ខ្សែមានប្រវែង៦៧៤គីឡូម៉ែត្រ ក្នុងនោះមានលិចទឹកខូចប្រវែង១៦៤គីឡូម៉ែត្រ និងច្រុះដាច់ជើងទេប្រវែង១៥២គីឡូម៉ែត្រ និងទឹកលិចដាច់តួផ្លូវ៣៩គីឡូម៉ែត្រ និងដាច់លូ៦កន្លែងហើយត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសហការជាមួយអាជ្ញាធរឃុំ.សង្កាត់បានធ្វើការជួសជុល និងសម្រួលបានមួយចំនួនដើម្បីអោយប្រជាពលរដ្ឋទៅមកបានស្រួល៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img