27 C
Phnom Penh
Monday, September 25, 2023

ប្រជាពលរដ្ឋផ្ដិតមេដៃស្នើ សុំឱ្យអាជ្ញាធរពាក់ពន្ធ័ជួយស្ដារប្រឡាយនៅក្នុងភូមិ ជម្រៅតែ១ម៉ែត្រកន្លះទេ តែបែជាកូន លោកមេឃុំកាយជម្រៅដល់ទៅ៣ម៉ែត្របណ្តាលឱ្យដីបាក់នៅពេលភ្លៀងធ្លាក់

ខេត្តតាកែវ៖ ពលរដ្ឋនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកឡើងស្រដៀងៗគ្នាថា ក្រោយភ្លៀងមួយមេធំប្រឡាយក៏បាក់ ផ្លូវក៏ស្រុត និងរអិលដួលម៉ូតូជាបន្តបន្ទាប់ធ្វើអោយពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពកូនៗនិងចាស់ៗជរា។ រីឯមន្ត្រីអាជ្ញាធរមូលដ្ឋានមិនដែលខ្វល់ពីការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។

ពលរដ្ឋលើកឡើងទៀតថា មូលហេតុដែលបង្កើតអោយបាក់ប្រឡាយ ក៏ដូចជាស្រុតផ្លូវហើយរអិលគឺបណ្តាលមកពីកូនលោកឃុំប្រឹងកាយប្រឡាយឱ្យជ្រៅដើម្បីបានអាចម៍ដីយកទៅលក់។ ការជីកប្រឡាយជ្រៅខុសបច្ចេកទេសនេះនាំឲ្យបាក់ដីមាត់ប្រឡាយ និងស្រុតផ្លូវជាច្រើនកន្លែងធ្វើឱ្យប្រជាពលរដ្ឋលំបាកធ្វើដំណើរពេលមានភ្លៀង។

ពលរដ្ឋបានបញ្ជាក់ទៀតថា ពួកគាត់បានផ្ដិតមេដៃស្នើ សុំឱ្យអាជ្ញាធរពាក់ពន្ធ័ជួយស្ដារប្រឡាយនៅក្នុងភូមិរបស់ពួកគាត់ក្នុងជម្រៅតែ១ម៉ែត្រកន្លះទេ តែបែជាកូន លោកមេឃុំកាយជម្រៅដល់ទៅ៣ម៉ែត្រទើបបណ្តាលអោយដីបាក់នៅពេលភ្លៀងធ្លាក់។ ការដែលគេជីកជម្រៅដល់ទៅ៣ម៉ែត្រនោះគឺដើម្បីបានអាចដីលក់។

ពលរដ្ឋបានបន្ថែមទៀតថា ក្រោយពួកគាត់ខ្វាយខ្វាល់ចំពោះរឿងប្រឡាយ និងផ្លូវលោកឃន សុខេង មេឃុំបានកាមមិនបានចុះមកអើតមើលទេ បែរជាលោកសម្ងំដេកក្នុងម៉ាសុីនម៉ាស្សាយ៉ាងរំភើយហើយថតរូបបង្ហោះឌឺពួកគាត់ថែមទៀត។ អ្នកភូមិនិយាយថា លោកមេឃុំបានកាម ស្រុកព្រៃកប្បាសមិនដែលខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះឡើយ។

ពាក់ពន្ធ័ករណីខាងលើ លោក ឃន សុខេង ប្រាប់អ្នកសារព័ត៌មានថារឿងកាយប្រឡាយលោកមិនអោយកាយលើសពីពលរដ្ឋស្នើសុំទេ។ លោកមេឃុំសង្កត់ធ្ងន់ថា តែលោក នៅ រ៉នប្រធានការិយាល័យធនធានទឹកស្រុកព្រៃកប្បាសជាអ្នកអនុញ្ញាតិអោយកាយលើការកំណត់។ លោកនៅ រ៉ន ដែលរងការទម្លាក់កំហុសពីលោកមេឃុំមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ។

គួរបញ្ជាក់ថា ប្រឡាយនៅក្នុងភូមិដូងខ្ពស់ចម្ងាយ៥០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋស្នើ អាជ្ញាធរស្ដារជម្រៅតែជាង១ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែដល់ចង់បានអាចម៍ដីយកទៅលក់ កូនលោកមេឃុំបានកាមបានជីកស្ដារប្រឡាយជម្រៅរហូតដល់៣ម៉ែត្របណ្ដាលឲ្យខុសបច្ចេកទេស និងបាក់ស្រុតផ្លូវក៏ដូចជារអិលពេលរដូវភ្លៀងធ្លាក់។ ជាងនេះទៅទៀតពេលមានបញ្ហាលោកមេឃុំមិនដែលខ្វល់នឹងការលំបាករបស់ពលរដ្ឋនោះទេ។

ករណីនេះដែរលោកឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសធ្លាប់ទទួលស្គាល់ថា លោកឱ្យកាយ (ប្រឡាយ)ត្រឹមតែពលរដ្ឋស្នើរសុំនោះទេ លើសពីនឹងលោកនិងឱ្យរឿងចក្រផ្អាកជាបន្ទាន់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img