30 C
Phnom Penh
Saturday, July 27, 2024

ប្រជាពលរដ្ឋនាំគ្នា ចាប់ត្រីតូចៗ និងកំពឹស ធ្វើជាម្ហូបអាហារ សម្រាប់ផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ

ស្តាប់អត្ថបទជាសំឡេង

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំគ្នាដាក់ស្បៃមុង និងខ្លះទៀតរាយមងសន្ទូច នៅតាមប្រឡាយបង្ហូរទឹក ដើម្បីចាប់ត្រីតូចៗ និងកំពឹស ធ្វើជាម្ហូបអាហារ សម្រាប់ផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ ។ ការដាក់ស្បៃមុង នៅក្នុងប្រឡាយបង្ហូរទឹកនេះ មិនធ្វើឱ្យទឹករាចលើផ្លូវ នាំឱ្យស្ទះប្រព័ន្ធលូអ្វីនោះទេ គ្រាន់តែរាចឡើង ចូលក្នុងចំការដំឡូងមីរបស់កសិករនៅក្បែរៗនោះបន្តិចបន្តួចប៉ុណ្ណោះ ។

ក្រោយពីមេឃបង្អុរភ្លៀងជាប់ៗគ្នារាល់ថ្ងៃគេសង្កេតឃើញប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរកន្ធៀងវ៉ា និងភូមិផ្សេងៗមួយចំនួន ក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំគ្នាយកស្បៃមុង ដាក់តាមប្រឡាយបង្ហូរទឹក ដើម្បីចាប់ត្រី និងកំពឹសយកធ្វើម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ការដាក់ស្បៃមុងនេះ បានតែចពេលទឹកមិនទាន់ហូរគំហុកឡើងខ្លាំងប៉ុណ្ណោះ ហើយក៏ចាប់បានកូនត្រីល្អិតៗ រួមជាមួយនឹងកំពឹស យកទៅធ្វើម្ហូបអាហារ បរិភោគជួបជុំគ្រួសារ ណាមួយមិនសូវមានសារធាតុគីមីនាំឱ្យប៉ះពាល់សុខ ភាពផងដែរ ។ ក្រៅពីការដាក់ស្បៃមុងនៅក្នុងប្រឡាយបង្ហូរទឹកពីនេះ បើសិនជាប្រជាពលរដ្ឋណាម្នាក់ បិទទឹកប្រឡាយ ដើម្បីបង្ហូរចូលទឹកចូលតែទៅក្នុងដីចំការរបស់ខ្លួន គឺមិនត្រូវអនុញ្ញាតនោះឡើយ ព្រោះធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដទៃ ដែលមានដីចំការនៅផ្នែកខាងក្រោម កំពុងត្រូវការ ទឹកជាចាំបាច់ ។

នៅត្រង់ចំណុចប្រឡាយទឹកខាងលើ នាពេលកន្លងទៅ កសិករតែងតែដណ្តើមទឹកគ្នាទៅវិញទៅមក ដោយបិទទំនប់យកទឹកបង្ហូរចូលស្រែចំការរបស់ខ្លួន មិនបង្ហូរទៅឱ្យអ្នកខាងក្រោមនោះឡើយ តែក្រោយមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះអន្តរាគមន៍ជួយ ដោះស្រាយឱ្យមានការបើកប្រឡាយទឹកបង្ហូរចុះក្រោម មិនឱ្យបិទជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋណាម្នាក់ឡើយ ។ បើសិនជាកសិករចង់បានទឹកហូរចូលចំការរបស់ខ្លួន ដែលនៅក្បែរប្រឡាយបង្ហូរទឹក គឺអាចប្រើប្រាស់ម៉ាស៊ីនបូមបញ្ចូលដោយខ្លួនឯង ។


ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្តប៉ៃលិន បានឱ្យដឹងថា ការដាក់ស្បៃមុងនៅក្នុងប្រឡាយ ដើម្បីចាប់យកត្រីរបស់ប្រជាពលរដ្ឋរស់នៅភូមិខាងលើ មិនមានការប៉ះពាល់ដល់ការហូរទឹក ឬនាំឱ្ យរាចលិចលង់ផ្លូវ និងដំណាំប្រជាពលរដ្ឋនោះឡើយ ។ លោកបន្តទៀតថា ពួកគាត់ធ្វើបែបនេះ នៅពេលដែលទឹកប្រឡាយហូរតិចតួច គឺដាក់ស្បៃមុខ រាយមង និងដាក់ទ្រូជាដើម សម្រាប់ចាប់យកត្រី ដែលហូរតាមទឹកចុះក្រោម តែបើទឹកហូរខ្លាំង ក៏មិនអាចដាក់ស្បៃមុងកើតដែរ ព្រោះទឹកប្រឡាយខាងលើនេះ ហូរបុកខ្លាំង នាំឱ្យខូចខាតសម្ភារចាប់ត្រីទាំងនោះផងដែរ ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img