29 C
Phnom Penh
Monday, May 27, 2024

ប្រជាពលរដ្ឋឆ្ងល់ណាស់ហេតុអីនៅសុខៗមន្ត្រីជំនាញចាក់បេតុងបិទបង្រួមផ្លូវឱ្យរួមតូច នៅឃុំបន្ទាយព្រាល

ខេត្តកំពង់ឆ្នាំង រយៈពេល២-៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមបានផុសរូបភាពនៃការចាក់បេតុង បង្រួមផ្លូវឱ្យតូចលើផ្លូវក្រាលកៅស៊ូ ចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ឃុំខ្នុរសែនជ័យ  ដែលកាលដើមឡើយមានត្រឹមតែដាក់ធុងកៅស៊ូប៉ុណ្ណោះ ធ្វើឱ្យប្រជាពលរដ្ឋដែលមាន រថយន្តធន់ធំសម្រាប់ដឹកជញ្ជូនស្រូវ អង្ករ មិនអាចបើកបរបាន។

បងប្អូននៅក្នុងបណ្ដាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ពិសេសអ្នក ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ បានលើកជាសំណួរថា៖ ហេតុអី្វមន្ត្រីជំនាញចាំបាច់ត្រូវចាក់បេតុងបង្រួមផ្លូវតូចបែបនេះ   ធ្វើឱ្យជួបការលំបាកដល់រថយន្តធុនធំ ដឹកជញ្ជូនស្រូវអង្ករជាដើម។ ជាងនេះទៅទៀត ប្រសិនបើមានបញ្ហាអគ្គីភ័យកើតឡើង រថយន្តពន្លត់អគ្គីភ័យត្រូវឆ្លងកាត់ផ្លូវនោះ អាចបើកបរឆ្លងបានទេ តែបើឆ្លងកាត់បានក៏ត្រូវបង្អង់ល្បឿន និងបើកដោយការប្រុងប្រយ័ត្នដែរ ព្រោះផ្លូវតូចពេក។ ជាងនេះទៅទៀតក៏មានហានិភ័យខ្ពស់អាចនឹងបង្ករគ្រោះថ្នាក់ចរាចរណ៍ដែរ។

ដោយឡែកមន្ត្រីយោធាមួយរូបបានប្រតិកម្មនៅក្នុងតេឡេក្រាម គ្រុបរបស់ខ្លួនថា៖ គាត់ជាអ្នកចុះមូលដ្ឋាននៅទីនោះ ប្រជាពលរដ្ឋបានប្រតិកមម្មខ្លាំងណាស់ អ្នកឃុំបន្ទាយព្រាល ដែលមានរថយន្តដឹកទំនិញធំៗ គ្នាបើកចេញចូលតាមផ្លូវណា ឬមួយត្រូវទុក រថយន្តតាំងពិព័រណ? ។

ក្រោយផ្ទុះប្រតិកម្មផ្ទួនៗគ្នាក្នុងបន្លាញសង្គមបែបនេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់តាមតេឡេក្រាមរបស់ខ្លួនថា៖ ផ្លូវកៅស៊ូមួយខ្សែនេះកសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ ។    កាលមុនដាក់ផ្លូវបង្រួមតូចត្រឹមតែធុងកៅស៊ូ ប៉ុណ្ណោះ យើងនៅអាចបើកបរបានស្រួល។ពេលមន្ត្រីជំនាញចាប់ផ្តើមចាក់បេតុងបង្រួមឲ្យតូច លោកបានស្នើសុំទុកប្រឡោះបាន ២ម៉ែត្រកន្លះដែរ។ ប៉ុន្តែពេលចាក់រួចនៅសល់ត្រឹមតែ ២ ម៉ែត្រ ៤០ ប៉ុណ្ណោះ។តាមលោកដឹងគឺដើម្បីហាមឃាត់រថយន្តធុនធ្ងន់លើចំណុះបើកចូលតាមផ្លូវនេះ ឆ្ពោះទៅផ្លូវជាតិលេខ៥៣ ចំណុចដើមចំបក់ និងបន្តទៅកាន់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ដោយឡែក លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងវិញ បានបញ្ជាក់ថាការធ្វើផ្លូវបង្រួមតូចនេះគឺសម្រាប់ហាមឃាត់ រថយន្តធុនធ្ងន់ ដឹកលើសចំណុះ ឆ្លងកាត់ធ្វើឲ្យខូចផ្លូវ  ព្រោះផ្លូវ តែខូចហើយមិនមែនលំបាកមន្ត្រីជំនាញទេ គឺលំបាកបងប្អូន អ្នកធ្វើដំណើរ។កន្លងមកមន្ត្រីជំនាញរបស់លោកបានឃាត់រថយន្តដែលដឹកលើសចំណុះតាមផ្លូវនោះ ឃើញថាគ្មានឯកសារអ្វីទាំងអស់ ដែលបញ្ជាក់ថាពួកគេបានបើក គេចនឹងមន្ត្រីជំនាញ គេចពី គយ ផងដែរ ។ ការធ្វើបែបនេះ  គឺក្នុងគោលបំណងទប់ស្កាត់រថយន្តធ្ងន់ឆ្លងកាត់ ដើម្បីឱ្យផ្លូវមួយខ្យែនេះបងប្អូនបានប្រើប្រាស់យូអង្វែង ។ម៉្យាងវិញទៀតត្រឹមធំល្មមៗ ក៍អាចបើកបានដែរតើ?  ចំណែកកន្លែងចាក់បេតុងនោះទៀត ក៍មានលាបថ្នាំពណ៌ ដាក់ចំណាំងផ្លាត និង អំពូលសឡា សម្រាប់បំភ្លឺនៅពេលយប់ ផងដែរ។
ទោះយ៉ាងណាការធ្វើបែបនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ត ព្រោះថាពួកគាត់    ជួបការលំបាកក្នុងការដឹកជញ្ជូនស្រូវអង្ករ មានហានិភ័យលើគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img