30 C
Phnom Penh
Tuesday, October 8, 2024

ប្រជាជនឥណ្ឌូនេស៊ីជាង 193 លាន នាក់ ធ្វើដំណើរទៅផ្ទះ សម្រាប់ពិធីបុណ្យ Eid ដោយមានជម្រើសថ្មី គឺ រថភ្លើងល្បឿនលឿន

ពិធីបុណ្យ Eid ដ៏ធំនៅប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំនេះ ប្រជាជនមានជម្រើសថ្មី ដោយ ធ្វើដំណើរតាមរថភ្លើងល្បឿនលឿនJakarta-Bandung ចំណេញពេលវេលា។ ប្រជាជនជាង 193 លាននាក់ ឬ 70% នៃចំនួនប្រជាជនឥណ្ឌូនេស៊ីសរុប ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅផ្ទះវិញកើនឡើងច្រើនជាង55% ធៀបនឹងឆ្នាំមុន។ ពិធីបុណ្យ Eid ជា ពេលតែមួយគត់ ដែលប្រជាជនឥណ្ឌូនេស៊ីជាច្រើនបានជួបជុំក្រុមគ្រួសារ។ មនុស្សជាច្រើននឹងប្រើប្រាស់រថភ្លើងល្បឿនលឿនដែលត្រូវបានគេស្គាល់ថា Whoosh ជា លើកដំបូង ដើម្បីធ្វើដំណើរទៅផ្ទះ។ Whoosh ដែលបានចាប់ផ្តើមរត់ក្នុងខែតុលា ឆ្នាំមុន គ្របដណ្តប់ប្រហែល 142km ក្នុងរយៈពេលអតិបរមា 46 នាទី។ រដ្ឋាភិបាល ក៏មានគម្រោងពង្រីក Whoosh ទៅកាន់ទីក្រុង Surabaya ជាទីក្រុងធំទីពីររបស់ប្រទេសឥណ្ឌូនេស៊ី។ ផ្លូវរថភ្លើង Jakarta-Surabaya មានប្រវែង 780 គីឡូម៉ែត្រនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពី 10ម៉ោងតាមឡាន និងរថភ្លើងធម្មតាមកត្រឹម 3ម៉ោងកន្លះ។ អ្នកស្រី Dini Rahmadani រស់នៅ
ទីក្រុងហ្សាកាតា បានប្រាប់ CNA ថា នាង នឹងនាំម្តាយជិះ Whoosh ធ្វើដំណើរទៅកាន់ Bandung ដែលជាទីក្រុងកំណើតរបស់នាង និងជាទីក្រុងធំទីបីរបស់ប្រទេសឥណ្ឌូនេស៊ី។ ជាធម្មតាយើងធ្វើដំណើរតាមរថយន្ត ប៉ុន្តែដោយសារយើងមានរថភ្លើងល្បឿនលឿន Whoosh ហើយ ដើម្បី បញ្ចៀសការកកស្ទះចរាចរណ៍ខ្ញុំនឹងជិះWhoosh ។ កាលពីឆ្នាំមុន យើងចំណាយពេល ៨ម៉ោង ដើម្បីទៅដល់ទីនោះ។ ការ ចាកចេញដ៏ធំដែលត្រូវបានគេស្គាល់ថា ជារដូវ”mudik”គឺជាប្រពៃណីមួយក្នុងចំណោមប្រពៃណីដ៏យូរអង្វែងរបស់ប្រទេស ដែល មនុស្សរាប់លាននាក់ ត្រូវត្រឡប់ទៅស្រុកកំណើត ដើម្បីប្រារព្ធពិធីបុណ្យ Eid និងជួបជុំជាមួយក្រុមគ្រួសារ។ ប្រជាជនឥណ្ឌូនេស៊ីធ្វើដំណើរតាមផ្លូវគោក ផ្លូវដែក សមុទ្រ និង ផ្លូវអាកាស ប៉ុន្តែមធ្យោបាយដឹកជញ្ជូនពេញនិយមបំផុតនៅតែជារថភ្លើង។ ការស្ទង់មតិរបស់ក្រសួងដឹកជញ្ជូន បានបង្ហាញថា ជាង 20% នៃអ្នកធ្វើដំណើរចូលចិត្តរថភ្លើង។
Kereta Cepat Indonesia China(KCIC)ប្រតិបត្តិករបណ្តាញផ្លូវដែកល្បឿនលឿនបានបន្ថែមជើងរថភ្លើងធ្វើដំណើរបន្ថែមទៀត អំឡុងពេលពិធីបុណ្យEid។ លោក Emir Monti អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាជីវកម្មនៅ KCIC បាន និយាយថា អ្នកធ្វើដំណើរតម្រូវឱ្យបញ្ចូលកាតនៅច្រកទ្វារ។ នេះពិតជាខុសពីសេវាដឹកជញ្ជូនសាធារណៈដទៃទៀត។ ចំពោះ រថភ្លើងអន្តរទីក្រុង អាជ្ញាធរក៏បានបន្ថែមការធ្វើដំណើរ ៣៤៤ ពីស្ថានីយ៍ចំនួនពីរ នៅ កណ្តាលទីក្រុងហ្សាកាតា ដើម្បីបំពេញតម្រូវការក្នុងថ្ងៃឈប់សម្រាក។ តម្លៃសំបុត្រឡានក្រុងបានឡើងថ្លៃដល់ទៅ ៣៥% អាស្រ័យ លើទិសដៅ។ ក្រុមហ៊ុនដឹកជញ្ជូន Siliwangi Antar Nusa បានដំឡើងថ្លៃសំបុត្រពីEast Jakarta ទៅ Pekanbaru ក្នុងខេត្តRiau ចំនួន 12%។ អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា ពួកគេប្តេជ្ញាអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បី ការពារការកកស្ទះ នៅមជ្ឈមណ្ឌលដឹកជញ្ជូន និងនៅលើផ្លូវនានា ដើម្បីធានាថាអ្នកដំណើរមានការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img