នៅថ្ងៃទី២៥ ខែកុម្ភៈ ប្រជាជនហ្វីលីពីនយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅតាមមហាវិថីធំៗ ក្នុងរដ្ឋធានីម៉ានីល ដើម្បីប្រារព្ធខួបនៃការបះបោរដែលបានបណ្ដេញលោក ហ្វីឌីណាន់ ម៉ាកូស (Ferdinand Marcos)។សំដៅដល់ការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន ដែលចង់ផ្លាស់ប្តូរផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញ…។ មេដឹកនាំហ្វីលីពីនបច្ចុប្បន្ន លោក ម៉ាកូស ជូនៀ (Marcos Jr) ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការលោកម៉ាកូស បានឈ្នះតំណែងប្រឆាំនាធិបតីយ៉ាងភ្លូកទឹកភ្លូកដីនៅឆ្នាំ២០២២ជិតបួនទសវត្សរ៍បន្ទាប់ពីការបះបោរអំណាចប្រជាជនបានបញ្ចប់ការគ្រប់គ្រងរយៈពេល២០ឆ្នាំរបស់ឪពុកលោក ហើយបានដេញត្រកូលនេះឱ្យនិរទេសខ្លួនទៅសហរដ្ឋអាម៉េរិក។ កាលបរិច្ឆេទនៃបដិវត្តអំណាចប្រជាជនដែលត្រូវបានគេស្គាល់ថា ជាបដិវត្ត EDSA ចាប់តាំងពីពេលនោះមក ត្រូវ បានទទួលស្គាល់ថាជាថ្ងៃបុណ្យជាតិប្រចាំឆ្នាំរហូតដល់ឆ្នាំនេះ។
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News