26 C
Phnom Penh
Saturday, July 27, 2024

ប្រជាជនបារាំងប្រឆាំងនឹងការបញ្ជូនអាវុធដល់អ៊ុយក្រែន

ប៉ារីស៖ មនុស្សរាប់ពាន់នាក់បានបង្ហាញការមិនពេញចិត្ត ចំពោះការប្រគល់សព្វាវុធរបស់បារាំងដល់អ៊ុយក្រែន ដោយពួកគេបាននាំគ្នាដើរឆ្លងកាត់ទីក្រុងប៉ារីស នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ដែលជាការជួបជុំអ្នកសន្តិភាពនិយមជាលើកទីពីរ ដែលធ្វើឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងក្នុងរយៈពេលពីរសប្តាហ៍។

អ្នករៀបចំការតវ៉ារបស់ខ្លួនមកពីគណបក្ស The Patriots បាននិយាយថា ការតវ៉ាក៏បានកើតឡើងនៅទីកន្លែងរាប់សិបផ្សេងទៀតទូទាំងប្រទេសបារាំងផងដែរ។ ក្នុងនោះ ក្រុមបាតុករបានកាន់ទង់ជាតិ និងបដាដែលសរសេរថា “ដើម្បីសន្តិភាព” “និយាយថា ទេ ចំពោះសង្គ្រាមលោកលើកទីបី” និង “តោះយើងចាកចេញពីណាតូ”។

តំណាងអ្នកតវ៉ាមួយរូបបាននិយាយថា ការចរចាសន្តិភាព គឺជាផ្លូវតែមួយគត់ ដើម្បីចេញពីសង្គ្រាមនៅអ៊ុយក្រែន ហើយបានព្រមានថា ការផ្គត់ផ្គង់សព្វាវុធរបស់បារាំងទៅឲ្យអ៊ុយក្រែន គឺនាំឲ្យអ្នករាល់គ្នាខិតទៅជិតសង្រ្គាមលោកលើកទីបីប៉ុណ្ណោះ។

តំណាងអ្នកតវ៉ារូបនេះបន្ថែមថា ការពិតដែលថា សហភាពអឺរ៉ុបបានអនុម័តការដាក់ទណ្ឌកម្មចំនួន ១០ជុំប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេលមួយឆ្នាំមកនេះ បានបង្ហាញថា ការរឹតបន្តឹងមិនដំណើរការទេ។ ហើយថែមទាំងបានរិះគន់បារាំង និងប្រទេសអឺរ៉ុបផ្សេងទៀតចំពោះការដើរតាមសហរដ្ឋអាមេរិកដោយងងឹតងងុល។

គាត់ក៏បានរិះគន់អង្គការណាតូ ដែលជាក្បាលម៉ាស៊ីនយោធាដែលគួរតែត្រូវបានរុះរើនៅចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ តំណាងអ្នកតវ៉ារូបនេះបានសង្កត់ធ្ងន់ទៀតថា ណាតូនឹងមានប្រទេសចិនឈរនៅខ្សែត្រៀម ដើម្បីបម្រើជាសត្រូវបន្ទាប់របស់ខ្លួន ខណៈដែលវោហារសាស្ត្រជុំវិញបញ្ហាកោះតៃវ៉ាន់បន្តឡើងកម្តៅ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img