31 C
Phnom Penh
Wednesday, November 6, 2024

ប្រជាជននៅឃុំគយម៉ែង ស្រុកមង្គលបូរី ស្នើសុំដល់អាជ្ញាធរសុំជួយអន្តរាគមន៍កុំឲ្យក្រុមហ៊ុនផលិតទឹកស្អាត បិទស្ទឹងដែលជាប្រយោជន៍សារធាណៈ ធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ជួបការលំបាក

បន្ទាយមានជ័យ៖ ប្រជាជននៅឃុំគយម៉ែង ស្រុកមង្គលបូរី ស្នើសុំដល់អាជ្ញាធរសុំជួយអន្តរាគមន៍កុំឲ្យក្រុមហ៊ុនផលិតទឹកស្អាត បិទស្ទឹងដែលជាប្រយោជន៍សារធាណៈ ធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ជួបការលំបាកដែលប្រជាពលរដ្ឋលើកឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងស្ងួតទឺកហែងនៅក្នុងឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានលើកឡើងថា ស្ទឹងមង្គ័លបូរី ដែលបានប្រភពទឹកពីស្រុកបរវេល ខេត្តបាត់ដំបង ហូរកាត់ឃុំជាច្រើននៅក្នុងស្រុកមង្គល ខេត្តបន្ទាយមានជ័យ ហូរតាមលំដាប់លេខរៀងមាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ឃុំឫស្សីក្រោក ឃុំគយម៉ែង និងឃុំមួយចំនួនទៀត។
ប្រជាពលរដ្ឋនៅឃុំគយម៉ែងបញ្ជាក់ថា៖ រយៈពេល៦ទៅ៧ឆ្នាំនេះ ចាប់តាំងពីក្រុមហ៊ុនទឹកស្អាត ទឹកស្ទឹងមង្គលបូរី ប្រជាពលរដ្ឋប្រើប្រាស់នៅឃុំគយម៉ែង មិនដែលបានយូរនោះទេ យ៉ាងយូរត្រឹមខែ១គឺអស់ទឹក ពីស្ទឹងតែម្តង ដោយសារមានក្រុមហ៊ុនផលិតទឹកស្អាត បិទទំនប់ទឹកទុកនៅចំណុចខាងលើ នៅចំណុចវត្តកោះកែវ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
ដោយពួកគាត់បញ្ជាក់ថា ប្រជាពលរដ្ឋ៧ទៅ៨ភូមិនៅក្នុងឃុំ គយម៉ែង ដែលនៅផ្នែកខាងក្រោមទឹក ចាប់ពីខែ២រហូតដល់ខែ៤ ខែ៥ បើគ្មានភ្លៀងទេ មិនមានទឹកសំរាប់ប្រើប្រាស់ឲ្យគោក្របី សត្វពាហៈណៈផឹកនោះទេ ចង់ដាំបន្លែដំណាំ សំរាប់ទ្រទ្រង់ជីវភាពក៏លំបាកផងដែរ ដែលធ្វើឲ្យពួកគាត់ជួបការលំបាក ត្រូវប្រើប្រាស់ទឹកស្អាត ដើម្បីចិញ្ចឹមសត្វ ប្រើប្រាស់ផ្សេងៗ ចំណាយថវិកាច្រើន។ បើកាលពីមិនទាន់មានក្រុមហ៊ុនផលិតទឹកស្អាតនោះ ទឹកហូរតាមធម្មជាតិនោះ គឺអាចប្រើប្រាស់បានរហូតដល់ចូលឆ្នាំវិញទើបទឹករីងអស់។
ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញ ជាពិសេសឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមជួយអន្តរាគមន៍ដោះស្រាយផង បើក្រុមហ៊ុនឯកជនផលិតទឹកសំរាប់ចែកចាយលក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះសូមកុំបិទទឹកដែលសំរាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ធ្វើជាយោជន៍ឯកជន។ ក្រុមហ៊ុនគួរណាតែមាន ប្រភពទឹកសំរាប់ខ្លួនឯង មិនគួរណាបិទទំនប់ទឹកស្ទឹង ធ្វើឲ្យប្រជាពលរដ្ឋនៅផ្នែកខាងក្រោមជួបការលំបាកនោះទេ។
ដោយឡែកយើងសង្កេតឃើញថា នៅតាមដងស្ទឹងមង្គលបូរី នៅឃុំរហាត់ទឹក ដែលជាផ្នែកខាងលើឯនោះវិញ ទឹកស្ទឹងក៏រីកហួតប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់ដូចគ្នា មានតែនៅក្នុងឃុំបត់ត្រង់មួយចំនួន និងឃុំឫស្សក្រោកផ្នែកខាងលើទំនប់ទឹកស្អាតប៉ុណ្ណោះ ដែលមានទឹកប្រើប្រាស់បបូរមិនខ្វះអ្វីឡើយ ដោយសារនៅកៀកនឹងក្រុមហ៊ុនផលិតទឹកស្អាតបិទទឹក។
ចំពោះបញ្ហានេះ លោក ហោ សំណាង មេឃុំ រហាត់ទឹក បានបញ្ជាក់ថា៖ មូលហេតុដែលអស់ទឹកស្ទឹងពីឃុំរហាត់ទឹក ដោយសារក្រុមហ៊ុនផលិតទឹកស្អាតស្រុកមង្គលបូរី ទំនងមានខ្សែ ទើបគេសុំថ្នាក់លើបង្ហូរទឹកស្ទឹងអស់ពីឃុំ រហាត់ទឹក គ្មានសល់ ដែលប្រជាពលរដ្ឋនៅឃុំរហាត់ទឹកក៏ជួបការលំបាកគ្មានទឹកប្រើប្រាស់ដូចគ្នា ហើយបិទទំនប់ទឹក សូម្បីផ្នែកខាងក្រោមក្រុមហ៊ុន ក៏អត់ទឹកប្រើប្រាស់ដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img