ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋចំនួន ៤ ភូមិក្នុងឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ បានភ្ញាក់រលឹកប្រមូលអាំងវែទ័រឆក់ត្រីដែលជាឧបករណ៍ ល្មើសច្បាប់ជូនមន្ត្រីរដ្ឋបាលជលផលកាលពីសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤។
លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា បន្ទាប់ពីការប្រជុំផ្សព្វផ្សាយនិងចលនាដកហូតឧបករណ៍ឆក់ត្រីកាលពីថ្មីកន្លងទៅនេះ នៅរសៀលថ្ងៃទី ២០ ខែឧសភា ប្រជាពលរដ្ឋចំនួន ៤ ភូមិក្នុងឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ បានភ្ញាក់រលឹក ប្រគល់ អាំងវែទ័រឆក់ត្រី ដល់មន្ត្រីរដ្ឋបាលជលផលសរុបចំនួន ៣០ គ្រឿង។ នៅក្នុងឱកាសនោះមន្ត្រីរដ្ឋបាលជលផលបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានភ្ញាក់រលឹកប្រគល់នៅអាំងវែទ័រឆក់ត្រី ដែលជាបទល្មើសខុសច្បាប់ដល់មន្ត្រីរដ្ឋបាលជលផលហើយដើម្បីជាកិច្ចដឹងគុណដល់បងប្អូនប្រជាពលរដ្ឋមន្ត្រីរដ្ឋបាលជលផលក៏បានឧបត្ថម្ភប្រេងសម្រាប់ចាក់កាណូតដល់បងប្អូនវិលត្រឡប់ទៅលំនៅឋានវិញផងដែរ។ពៅ សុខហ៊ាន
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New