30 C
Phnom Penh
Saturday, July 27, 2024

ប៊ុត សីហា ម្ចាស់ជ័យលាភីលេខ ១ កម្មវិធី The voice Cambodia និង បក្ខពួកត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញឿន

ភ្នំពេញ ៖ លោក ប៊ុត សីហា ម្ចាស់ជ័យលាភីលេខ ១ របស់កម្មវិធី ប្រឡង ចម្រៀង «The Voice Cambodia» រដូវកាលទី ១ និង បក្ខពួក ម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនជាមួយនឹង គ្រឿងញៀនមួយចំនួនកាលពីវេលាម៉ោងជាង៤ រសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលបានបង្ក្រាបបុរសជា មុខសញ្ញាសង្ស័យពាក់ព័ន្ធ នឹងគ្រឿង ញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ។ក្នុងនេះទី ១.ឈ្មោះ ឆន វល្លិន អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិត្រាំខ្នា ឃុំស្នំ ក្រពើនិង ទី២. ឈ្មោះ ប៊ុត សីហា អាយុ ២៩ ឆ្នាំ ( ដែលគេស្គាល់ ច្បាស់ថា ជាតារាចម្រៀងប្រឡងជាប់លេខ១ ក្នុងកម្មវិធីទូរទស្សន៍ល្បី មួយ ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា នៅមុនពេលឃាត់ខ្លួនកម្លាំងន គរបាលបាន ល្បាត ក្នុងមូលដ្ឋានក៏ប្រទះឃើញបុរសទាំងពីរនាក់។ ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ និងឆែកឆេរទើបរកឃើញ និងដកហូតបានម្សៅ ក្រាមពណ៌ សថ្លាសង្ស័យជាគ្រឿងញៀនចំនួនប្រាំ កញ្ចប់ក្នុងនោះ (០៣ តូច និង ០២ មធ្យម ), ទូរសព្ទបីគ្រឿង និង ឧបករណ៍ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវ បានការិយាល័យជំនាញ កំពុងចាត់ការបន្តតាមច្បាប់ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃ ទី ២១ ខែកុម្ភៈឆ្នាំ ២០១៨ តារាចម្រៀង ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួនពាក់ព័ន្ធនឹងករណី ប្រើប្រាស់ គ្រឿងញៀនស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈរូបលោកទៅទិញគ្រឿង ញៀនដើម្បីជក់ ប៉ុន្តែត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារមក ធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img