30 C
Phnom Penh
Tuesday, October 8, 2024

ប៉ូលិសហុងកុងចាប់ខ្លួននិស្សិត៤នាក់ដោយសង្ស័យពីការគាំទ្រអំពើភេរវកម្ម

ស្តាប់អត្ថបទជាសម្លេង

អាជ្ញាធរហុងកុងបាននិយាយថា ពួកគេបានចាប់ខ្លួននិស្សិតចំនួន៤នាក់អាយុចន្លោះពី១៨ដល់២០ឆ្នាំដោយជាប់សង្ស័យពី «ការគាំទ្រអំពើភេរវកម្ម» បន្ទាប់ពីសហជីពរបស់ពួកគេបានដាក់ចេញនូវចលនាមួយកាលពីខែមុនដើម្បីកាន់ទុក្ខចំពោះការបាត់បង់ជីវិតរបស់បុរសវ័យ៥០ឆ្នាំម្នាក់ដែលបានចាក់ប៉ូលិសមុនពេលសម្លាប់ខ្លួនឯងតាមក្រោយ។

ប៉ូលិសដែលបានចាប់ខ្លួននិស្សិតទាំង៤នាក់នោះនៅថ្ងៃពុធនេះបាននិយាយថា ប៉ូលិសម្នាក់ត្រូវបានលួចចាក់ពីក្រោយកាលពីថ្ងៃទី០១ ខែកក្កដាក្នុងពេលបំពេញភារកិច្ចជាមួយប៉ូលិសផ្សេងទៀតដើម្បីរារាំងការប្រមូលផ្តុំរបស់ក្រុមបាតុករនៅថ្ងៃខួបនៃការប្រគល់ដែនដីហុងកុងពីអង់គ្លេសមកឲ្យចិនគ្រប់គ្រងវិញ។

បន្ទាប់មកបុរសជាជនសង្ស័យនោះបានយកកាំបិតចាក់ដើមទ្រូងខ្លួនឯង ហើយបានស្លាប់នៅមន្ទីរពេទ្យ។ ចំណែកប៉ូលិសដែលជាជនរងគ្រោះបានត្រូវរបួសត្រង់សួត ប៉ុន្តែបានរួចផុតជីវិតពីអ្វីដែលមេបញ្ជាការប៉ូលិសក្រុងហុងកុងចាត់ទុកថាជាសកម្មភាពអំពើភេរវកម្ម។

មិនយូរប៉ុន្មានបន្ទាប់ពីមានការវាយប្រហារនោះ, សមាជិកមួយចំនួននៃសហជីពរបស់សិស្សនិស្សិតនៅសាកលវិទ្យាល័យហុងកុងបានរៀបចំចលនាមួយដើម្បីរំលឹកដល់ការបាត់បង់ជីវិតរបស់ជនសង្ស័យ និងកោតសរសើរចំពោះការលះបង់របស់គាត់។

ប៉ុន្តែក្រោយមក ក្រុមប្រធានសហជីពនោះបានលាលែងពីតំណែង និងសុំទោសចំពោះការរៀបចំចលនាដែលមិនត្រឹមត្រូវ។

ចាប់តាំងពីពេលនោះមក ប៉ូលិសហុងកុងបានចូលឆែកឆេរការិយាល័យរបស់សហជីពនោះ ហើយសាកលវិទ្យាល័យហុងកុងបានហាមនិស្សិតប្រហែល៣០នាក់ដែលមានជាប់ពាក់ព័ន្ធមិនឲ្យចូលក្នុងបរិវេណសាលារបស់គេ៕

ត្ថបទ នឹង​រូបភាព Puthinews

អានបន្ត

spot_img
spot_img