30 C
Phnom Penh
Tuesday, October 8, 2024

បេសកជនអាមេរិកនឹងធ្វើទស្សនកិច្ចទៅកាន់ព្រំដែនរវាងកូរ៉េទាំងពីរ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield នឹងធ្វើដំណើរទៅកាន់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ហើយនឹងជួបជាមួយជនជាតិកូរ៉េខាងជើង ដែលរត់គេចពីប្រទេសមករស់នៅកូរ៉េខាងត្បូង នេះបើយោងតាមសារព័ត៌មានReuters ទទួលបានពីការិយាល័យលោកស្រី Thomas-Greenfield កាលពីថ្ងៃចន្ទ។ដំណើរទស្សនកិច្ចរបស់លោកស្រី Thomas-Greenfield គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៤-២០ ខែមេសា បន្ទាប់ពីរុស្ស៊ីបានបដិសេធមិនគាំទ្រការបន្តទៅមុខនៃគណៈកម្មាធិការអ្នកជំនាញពហុជាតិ ដែលរយៈពេលជាង១៥ឆ្នាំកន្លងមក គណៈកម្មាធិការនេះបានអនុវត្តការដាក់ទណ្ឌកម្មរបស់ UN លើកូរ៉េខាងជើង ក្នុងបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន បានរិះគន់ការបោះឆ្នោតវ៉េតូរបស់រុស្ស៊ី និងការបោះឆ្នោតអនុប្បវាទរបស់ចិន។អ្នកជំនាញថា ការបោះឆ្នោតរបស់ចិន និងរុស្ស៊ីបែបនេះ បានធ្វើឱ្យអន្តរាយដល់ការអនុវត្តការដាក់ទណ្ឌកម្ម។ ដំណើរទស្សនកិច្ចរបស់លោកស្រី Thomas-Greenfield ក៏នឹងឈប់សំចតនៅប្រទេសជប៉ុនដែរ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងត្រីភាគី អំពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង និងលើសពីនេះទៀត នេះបើតាមការបញ្ជាក់របស់លោក Nate Evans អ្នកនាំពាក្យស្ថានបេសកកម្មអាមេរិកប្រចាំ UN។ទាំងកូរ៉េខាងត្បូង និងជប៉ុន គឺជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ UN៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img