30 C
Phnom Penh
Saturday, July 27, 2024

បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតធ្លាក់ទឹកស្លាប់មនុស្ស០៤នាក់

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើដោយខ្លួនឯង  នៅលើផ្លូវជាតិលេខ២៥.៥៨ ត្រង់ចំណុចផ្លូវកែងតេជោភ្នំឆ័ត្រ  ចេញមករកភូមិខ្វាវលិច ស្ថិតនៅក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  នៅរសៀលថ្ងៃទី២២  ខែសីហា ឆ្នាំ២០២១។

ក្នុងករណីនេះ  រថយន្ត១គ្រឿងម៉ាកMAZDA PICH UPពណ៍ ស ពាក់ស្លាកលេខ MR SELLA បើកបរដោយឈ្មោះ គិម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ  រស់នៅភូមិយាងថ្មី ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ  និងអ្នករួមដំណើរ០៣នាក់  ឈ្មោះ  គង់ វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ,  ឈ្មោះ ហេង រ័ត្នណា ភេទស្រី  អាយុ៦ឆ្នាំ, ឈ្មោះ គិម ធា ភេទស្រី  អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ពេលមកដល់ចំណុចកើតហេតុ បានបើករ៉េចង្កូតទៅធ្លាក់ទឹកស្រះ បណ្តាលឱ្យស្លាប់ទាំង ០៤នាក់នៅនឹងកន្លែងកើតហេតុតែម្តង។

ចំពោះមូលហេតុ បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកែង៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img