25 C
Phnom Penh
Tuesday, August 9, 2022

បុរសម្នាក់ ឡើងលួចកាត់ខ្សែភ្លើង ត្រូវឆ្លងចរន្តអគ្គិសនីឆក់របួសធ្ងន់ដេកសន្លប់លើការបីនភ្លើង

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឱ្យរងរបួសធ្ងន់ និងដេកសន្លប់ស្តូកស្តឹងនៅលើការបីនភ្លើង ក្រោយព្យាយាមឡើងទៅលើកាបីនភ្លើងដើម្បីលួចកាត់ខ្សែភ្លើងយកទៅលក់។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅទល់មុខនឹងហាងភូមិគ្រឹះថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានឃើញបុរសពីរនាក់ដើរនៅចំណុចកាបីនភ្លើងខាងលើ ដោយម្នាក់បានឡើងទៅលួចកាត់ខ្សែភ្លើង និងម្នាក់ទៀតបានចាំផ្លូវនៅខាងក្រោម។ បន្ទាប់មកបុរសដែលឡើងទៅខាងលើកាបីនភ្លើង បានធ្វើការកាត់ខ្សែភ្លើងបានមួយចំនួនទម្លាក់ចុះមកក្រោម ក្រោយមកជនសង្ស័យខាងលើបានកាត់ចំខ្សែភ្លើងដែលមានចរន្តអគ្គិសនី បណ្ដាលឱ្យឆ្លង និងផ្ទុះលាន់ឮសូររំពង ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់ចោមរោមមើល។ ភ្លាមៗនោះប្រជាពលរដ្ឋបានឃើញបុរសដែលឡើងទៅកាត់ខ្សែភ្លើងនៅខាងលើកាបីនភ្លើង ដេកសន្លប់ស្តូកស្តឹងទៅហើយ។

ក្រោយកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់ខាងសមត្ថកិច្ច និងមន្ត្រីអគ្គិសនី(EDC) បានផ្ដាច់ចរន្តអគ្គិសនី និងបានចុះដល់កន្លែងកើតហេតុ និងធ្វើការជួយសង្គ្រោះបុរសនោះយកទៅមន្ទីរពេទ្យបានទាន់ពេលវេលា ខណៈនៅមានដង្ហើមនៅឡើយ៕


អត្ថបទ និងរូបភាពដោយPuthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img