26 C
Phnom Penh
Saturday, July 27, 2024

បុរសម្នាក់សម្លាប់ប្រពន្ធ បន្សល់កូន០៤នាក់ ឱ្យកំព្រា ព្រោះតែភ្លើងប្រច័ណ្ឌ រួចសម្លាប់ខ្លួនឯងតាមក្រោយ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ បុរសម្នាក់ បានធ្វើទារុណកម្មទៅលើប្រពន្ធ ដោយយកខ្សែភ្លើងចងជើងប្រពន្ធរបស់ខ្លួន ទើបសម្លាប់តាមក្រោយ បន្ទាប់មកក៏យកកាំបិតចុងស្រួចចាក់បំពង់កខ្លួនឯង ដើម្បីបញ្ចប់ជីវិត។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង០២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង៤៥BT ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះកើតឡើងព្រោះតែភ្លើងប្រច័ណ្ឌ នេះបើយោងតាមការឱ្យដឹងពីកូនស្រីរបស់ជនរងគ្រោះ។

យោងតាមប្រភពព័ត៌មានពីកូនស្រីទី០២ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនកំពុងតែគេង ស្រាប់តែឮសំឡេងខ្លាំងៗ នៅក្នុងបន្ទប់ឪពុកម្តាយ ក៏ឡើងទៅមើល ក៏ឃើញម្តាយដេកផ្កាប់មុខ នៅក្រៅបន្ទប់ រីឯជើងទាំងពីរជាប់ចំណង (ខ្សែភ្លើង)។ ឃើញដូចនេះ ខ្លួនក៏ស្ទុះទៅឱបម្តាយ រួចបីត្រកង ឱ្យផ្ងារមុខ ស្រាប់តែដឹងថា ម្តាយផុតដង្ហើមបាត់ទៅហើយ ពេលនោះខ្លួនបានរត់ចុះទៅបិទភ្លើងបារ៉ែតនៅក្រោមផ្ទះ លុះឡើងមកលើវិញស្រាប់តែឃើញឪពុក ចាក់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ ដោយប្រើកាំបិតចុងស្រួច។ បុរសជាប្តីមានឈ្មោះ ឡោ សុធាវី អាយុ ៦០ឆ្នាំ ជាអតីតយោធិនពិការ ចំណែកស្ត្រីជាម្តាយ ឈ្មោះ អាង សឺគូ អាយុ៥២ឆ្នាំ ជាមេផ្ទះ និងមានកូនចំនួន៤នាក់ (ស្រី៣ ប្រុស១)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងផ្ទះកើតហេតុខាងលើ ធ្វើការពិនិត្យទៅលើសាកសពរួចរុំព័ទ្ធខ្សែប្រតិបត្តិការ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យ និងស្រាវជ្រាវបន្ត។ ចំណែកសពរង់ចាំក្រុមគ្រូពេទ្យយកសំ ណាក ស្វែងរកមេរោគកូវីដ-១៩ ទើបប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img