26 C
Phnom Penh
Saturday, July 27, 2024

បុរសម្នាក់បានធ្វើអត្តឃាតដោយមិនដឹងមូលហេតុ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មានករណីធ្វើអត្តឃាតខ្លួនឯងមួយ នៅក្នុងចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតតាមផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបុរសម្នាក់បានយកកាំភ្លើងសម្លាប់ខ្លួនឯងនៅវេលាម៉ោង ៩:៤៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងកម្លាំងជំនាញបានចុះមកពិនិត្យជាក់ស្តែង ដើម្បីស្រាវជ្រាវនៅក្នុងករណីអត្តឃាតដោយខ្លួនឯងនេះ។ យោងតាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា បុរសដែលបាញ់សម្លាប់អត្ថឃាតខ្លួនឯងនេះ ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយការបាញ់សម្លាប់ខ្លួននេះអាចបណ្តាលមកពីមានវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំកាយ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img