30 C
Phnom Penh
Saturday, July 27, 2024

បុរសម្នាក់បង្កការភ្ញាក់ផ្អើលទាំងព្រឹកសង្ស័យបែកថ្នាំ លោតពីលើស្ពានអាកាសផ្សារដីហុយសម្លាប់ខ្លួន

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បុរសម្នាក់សង្ស័យជាជនអនាថា បានដើរឡើងលើស្ពានអាកាសផ្សារដីហុយ លោតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ តែបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២១ នៅចំណុចកណ្តាលស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវភ្នំពេញហាណូយ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសដែលមានវិបត្តិរូបនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង ២០ឆ្នាំ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាមនុស្សអានាថា និងញៀនថ្នាំ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់នោះបានធ្វើដំណើរដោយថ្មើរជើង ឡើងស្ពានអាកាសផ្សារដីហុយ ក្នុងទិសដៅពីកើតទៅលិច។ ពេលដល់កណ្តាលស្ពានក៏បានលោតចុះពីលើស្ពានក្នុងកម្ពស់ប្រមាណ ៦ម៉ែត្រ និងបានបោកទៅលើថ្នល់បណ្តាលឱ្យរងរបួសធ្ងន់។

បន្ទាប់ពីធ្វើអត្តឃាត បុរសរូបនោះ បានរងរបួសធ្ងន់ដេកលើដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ រយៈពេលប្រមាណ១ម៉ោងក្រោយមក ទើបរថយន្ត សាម៉ុយ របស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បញ្ចូនទៅសង្គ្រោះ។ ទាក់ទិនការធ្វើអត្តឃាតនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែសមត្ថកិច្ច បានដាក់ការសង្ស័យថា បុរសរូបនោះបែកថ្នាំ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img