30 C
Phnom Penh
Saturday, July 27, 2024

បុណ្យឆ្លងក្លោងទ្វារទិសខាងលិច វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ) លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងក្លោងទ្វារទិសខាងលិច វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលផ្តួចផ្តើមបុណ្យនេះឡើងដោយអ្នកស្រី ឆែម សិលា និងស្វាមី ព្រមទាំងកូន ពិធីបុណ្យឆ្លងដោយមានការអញ្ជើញចូលរួមពីលោក លី សារី លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជីវករ ព្រមទាំងពុទ្ធបរិស័ទ្ធចូលរួមជាច្រើន នាព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img