26 C
Phnom Penh
Saturday, July 27, 2024

បុគ្គលម្នាក់បានចាក់ដីលុបចំណីផ្លូវ និងលូបង្ហូទឹកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែអាជ្ញាធរគ្មាវិធានការទប់ស្កាត់

ខេត្ដស្វាយរៀង៖ សកម្មភាពចាក់លុបប្រឡាយដែលជាដីចំណីផ្លូវ និងលុបលូបង្ហូទឹក មួយកន្លែងនៅភូមិសម្ភ័រ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ការចាក់លុបប្រឡាយដែលជាដីចំណីផ្លូវ និងលុបលូបង្ហូទឹកនេះ ពួកគាត់មិនបានឃើញមានអាជ្ញាធរ មូលដ្ឋានចុះមកហាមឃាត់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានបន្តទៀតថា ការចាក់លុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូទឹកនេះ មិនអាចនណាយកធ្វើជាកម្មសិទ្ធិបានទេ គួរតែអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ ការរំលោភបំពានយកដីរដ្ឋ និងលុបលូបង្ហូទឹកនេះ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងសុំការបំភ្លឺពីលោកអភិបាលស្រុកស្វាយទាបតាមប្រព័ន្ធ (តេឡេក្រាម) លោកបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា លោកមិនបានដឹងទេ ព្រោះការងារនេះនៅមូលដ្ឋានឃុំ ឃុំមិនបានរាយការណ៍មករដ្ឋបាលស្រុកទេ ។

ទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមហាជន បាននាំគ្នានិយាយថា មន្ដ្រីពាក់ពន្ធ័ដែល ទទួលបន្ទុកដីធ្លីនេះ លោកគិតយ៉ាងណាឬមួយក៏ លោកបណ្ដែត បណ្ដោយឱ្យ ចាក់លុបដីលុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូទឹកបែបហ្នឹង ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img