30 C
Phnom Penh
Saturday, July 27, 2024

បិទខ្ទប់តំបន់បុរីកីឡា​ ដើម្បីយកសំណាករកកូវីដ-១៩ លេីប្រជាពលរដ្ឋជាង១ ០០០គ្រួសារ

ភ្នំពេញ៖​ អាជ្ញាធរសង្កាត់វាលវង់ ខណ្ឌ៧មករា បានចុះយកខ្សែហ៊ុំព័ទ្ធបិទខ្ទប់ ដើម្បីយកសំណាកលេីប្រជាពលរដ្ឋរកកូវីដ-១៩​ នៅព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២១។ នេះបេីយោងតាមការឱ្យដឹងពី​ លោកវរៈសេនីយ៍ត្រី ង៉ែត សារុន អធិការរងទទួលផែនសណ្តាប់ធ្នាប់​ ខណ្ឌ៧មករា។ 

លោកវរៈសេនីយ៍ត្រី​ បានបញ្ជាក់ថា​ ការចុះបិទខ្ទប់តំបន់បុរីកីឡានេះ​ ដើម្បីរកមើលប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩ មានការកើនឡើង​ ឬថយចុះ ហើយការបិទខ្ទប់នេះ​ បន្ទាប់ពីបានចុះផ្សព្វផ្សាយឱ្យពួកគាត់ដែលរស់នៅតំបន់នេះមានការយល់ដឹង និងពួកគាត់ក៏មានការស្ម័គ្រចិត្តទៅយកសំណាកយ៉ាងច្រើនផងដែរ​ ដែលប្រជាពលរដ្ឋរស់នៅតំបន់នេះមានជាង​ ១ ០០០គ្រួសារ៕ 

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img