30 C
Phnom Penh
Saturday, July 27, 2024

បានបញ្ជូនមេខ្យល់២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឈ្មោះ គីន រ៉េត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសិករងខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៨នាក់ (ស្រី៦នាក់ និងកុមារ២នាក់) នៅចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង។ ក្នុងនោះចំណោមពលករទាំង១៨នាក់នោះ មានជនសង្ស័យចំនួន ២នាក់ ជាអ្នកនាំផ្លូវ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ដែលជាមេខ្យល់បានសារភាពថា ខ្លួនធ្លាប់នាំពលរឆ្លងដែនបានចំនួន ២លើក រួមមកហើយ រាល់ការនាំពលករលួចឆ្លងដែនក្នុង១នាក់គេយកតម្លៃ ២០០បាត។ ផ្អែកតាមចម្លើយសារភាព និងការចាប់ខ្លួនជាក់ស្តែង ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img