ស្តាប់អត្ថបទជាសំឡេង

កណ្ដាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានប្រកាសផ្អាករថយន្តធុនធ្ងន់មិនឱ្យធ្វើដំណើរចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៧០A ស្ថិតនៅឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្នសិន។ ចំពោះរថយន្តប្រភេទគ្រួសារអាចឆ្លងកាត់បានធម្មតា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ទីតាំងច្រាំងបាក់បានបាក់មុខដល់ផ្លូវកៅស៊ូទៅហើយ តែច្រាំងបាក់នេះកំពុងតែជួសជុលដោយក្រសួងធនធានទឹក និងឧតុនិយម។ ដើម្បីកុំឱ្យបាក់ដល់ផ្លូវជាបន្តទៀត នឹងគ្រោះថ្នាក់ជាយថាហេតុណាមួយចំពោះការធ្វើដំណើរឆ្លងកាត់ទីតាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សម្រេចផ្អាកការធ្វើចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់ទាំងអស់លើកំណាត់ផ្លូវជាតិលេខ៧០A ចាប់ពីចំណុចផ្លូវកែងក្បែរគល់ស្ពានផ្សាររកាកោង ទៅដល់ស្ពានព្រែកកុយ ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្នសិន ចាប់ពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ រហូតដល់ការជូនដំណឹងបើកឱ្យចរាចរឡើងវិញ។ សម្រាប់រថយន្តគ្រួសារអាចធ្វើដំណើរបានធម្មតា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews